ភ្នាក់ងារទេសចរក្នុងតំបន់អង្គរទទួលបានការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអ្នកជំនាញជប៉ុន

0
15581

ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។

វគ្គសិក្សានេះមានរយៈពេល១ព្រឹក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសិទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដោយផ្តោតសំខាន់លើការធ្វើចលនាដង្ហើម ការរំរបួស ការជួយសង្គ្រោះដោយសារបាក់ឬគ្រិចជាដើម។

គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ អង្គការ NPO Srolanh Project បានចុះមកបង្រៀនដល់ភ្នាក់ងារទេសចរចំនួន០៣លើកហើយ ដែលមានភ្នាក់ងារចូលរួមសរុបចំនួន១២០នាក់ ដោយក្នុងមួយវគ្គមានភ្នាក់ងារទេសចរចំនួន៤០នាក់។ ការរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមខាងលើនេះ គេតែងតែធ្វើឡើងជារៀងរាល់៦ខែម្តង គឺនៅក្នុងខែកុម្ភៈនិងខែកក្កដា៕

Facebook Comments
Loading...