តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនល្មើសទាំង៦នាក់ ​ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី​

0
24450

មណ្ឌលគិរី៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនល្មើសទាំង៦នាក់ រួមមានជនដៃដល់ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនល្មើសទាំង៦នាក់រួមមាន៖  ឈ្មោះ ផល ពេញ មេប៉ុស្ដិ៍អូរលែ និងឈ្មោះ កើត វេហា ហៅមេប៉ុស្ដិ៍ដាក់ការ ជាឃាតករដៃដល់ ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។

ឈ្មោះ កើត វេត្តា ហៅតុន មេបញ្ជាការកងអនុសេនាតូចទី៣ និងឈ្មោះ ណាង វ៉ាន់និត ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។

ឈ្មោះ ទន ធារ៉ា ហៅក្អូន នគរបាលប៉ុស្ដិ៍អូរលែ និងឈ្មោះ ឡាយ សាវី មេបញ្ជាការរងកងអនុសេនាតូចទី៣ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន។

fn-2018-02-02-15-52-45-5

Facebook Comments
Loading...