
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីកនិងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងបរិវេណមន្ទីរពេទ្យកាលម៉ែត្រ។«អគារតេជោសន្តិភាព» នេះមានលក្ខណៈពិសេសដែលរៀបចំនិងរចនាដោយ ស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ដែលបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។ អាគារនេះគឺត្រូវបាន សាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥០ម៉ែត្រ បណ្តោយ ៤៨.៦០ម៉ែត្រ មានកម្ពស់ ៩ជាន់ មានតម្លៃជាង២៣លានដុល្លារ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងចំពោះសមិទ្ធផល ផ្នែកសុខាភិបាលមួយទៀតនៅមន្ទីពេទ្យនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ យើងបានសម្រេចបានសមិទ្ធផលសុខាភិបាលពីរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកន្លងមកបានដាក់ចេញនូវវិធានការលុប បំបាត់ជំងឺគ្រុនស្វិតដៃជើង និងជំងឺគ្រុនចាញ់ ដែលនេះជាមោទនភាពមួយដែលប្រទេសកម្ពុជាយើង បានធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពល្អប្រសើរឡើង។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកមានការលើកឡើងអំពីបញ្ហាគ្រូពេទ្យដែលគេនិយាយថា អត្រា៩០%នៃគ្រូពេទ្យគឺមិនល្អ ដែលនេះមិនមែនជាការពិតនោះទេ បើសិនជាអត្រា ៩០%នៃគ្រូពេទ្យមិនល្អមែននោះ ប្រាកដជាមិនមានគ្រូពេទ្យសម្រាប់ចាំព្យាបាលប្រជាពលរដ្ឋនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី ៣៣ឆ្នាំនេះ សម្តេចតេជោបានឆ្លងកាត់ការតស៊ូ ក្នុងកិច្ចការនយោបាយជាច្រើន ដោយ បានយកអាយុជីវិតធ្វើជាដើមទុនរហូតដល់ប្រទេសជាតិមានការអភិវឌ្ឍន៍និងរីកចម្រើនដល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថាបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដែលគោលនយោបាយនេះបានចាប់ផ្តើមអនុវត្តន៍មុនគេចំពោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ។ បើគិតមកដល់ថ្ងៃម្សិលមិញនេះ (១៤ មករា ឆ្នាំ២០១៨) មានស្ត្រីកម្មការនីឆ្លងទន្លេចំនួន ១,៦៦៥ នាក់ ដែលត្រូវទទួលបានសាច់ប្រាក់ និងការថែទាំងសុខភាពទាំងម្តាយ និងកូន ពីមូលនិធិសមធម៌ដែរយើងនឹងត្រៀម ផ្តល់ជូនជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបានជួយឧបត្ថម្ភសំភារៈឧបករណ៍ បរិក្ខារ និង មូលនិធិ ទីភ្នាក់ងារថាមពលបរិមាណូដែលបានជួយបណ្តុះបណ្តាលជំនាញដល់គ្រូពេទ្យផងដែរ។សម្តេចតេជោ ក៏បានស្នើអោយគ្រូពេទ្យទាំងអស់ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវគោរពក្រមសីលធម៌វិជ្ជជីវៈ ក្នុងកិច្ចការបម្រើ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមទៀតថា កម្ពុជា មានមោទនភាព ដែលមានវិទ្យាស្ថានប៉ាស្ទើរមួយនៅមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដែលអាចអោយអ្នកជំងឺ អាចមកពិនិត្យរោគសញ្ញាជំងឺ(ធ្វើតេស្ត) នៅវិទ្យាស្ថានប៉ាស្ទើរនេះបាន។
ចុងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥសិរ្យយសដល់មន្ត្រីសុខាភិបាលមានស្នាដៃ។បន្ទាប់មក សម្តេចតេជោ បានអញ្ជើញ កាត់ខ្សែបូរសម្ពោធអគារសុខាភិបាលដាក់អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ៕
Very good article! We are linking to this particularly great post on our website. Keep up the good writing.
I am no longer positive where you’re getting your info, but good topic. I needs to spend a while learning much more or understanding more. Thanks for magnificent information I used to be in search of this info for my mission.
Hi there! Do you know if they make any plugins to protect against hackers? I’m kinda paranoid about losing everything I’ve worked hard on. Any suggestions?
Hi there very nice blog!! Man .. Beautiful .. Amazing .. I’ll bookmark your blog and take the feeds additionally
now what i came to realize about this issue is completely having a new idea and must be explored like you did it here