សពបិតាក្មេករបស់សម្ដេច សាយ ឈុំ ត្រូវដង្ហែទៅបញ្ចុះនៅវត្តជើងឆ្នុក ​ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ​ ខេត្តកំពង់ចាម

6
92958

ភ្នំពេញ៖ សពរបស់មហាឧបាសក គង់ ខាត់ ត្រូវជាបិតាបង្កើតរបស់លោកស្រី អ៊ូ ស៊ាន ភរិយារបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ៕

Facebook Comments
Loading...

6 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here