ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព នឹងចាប់ផ្តើមនារសៀលនេះ

0
11566

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១០ មករា នេះ កម្ពុជានឹងចាប់ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព ដែលមាន ប្រមុខដឹកនាំនៃប្រទេសទាំង៦ ដូចជា កម្ពុជា ចិន ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា (ភូមា) នឹងចូលរួមពិភាក្សារកដំណោះស្រាយល្អៗដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិត្តភាព និងសន្តិភាពរវាងប្រទេសនៅតាមដងទន្លេមេគង្គដែលភ្ជាប់ទៅនឹងទន្លេឡានឆាងប្រទេសចិន។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅក្នុងបរិវេណវិមានរដ្ឋាភិបាលផងដែរ។

កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកអោយប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ លោក នាយករដ្ឋមន្រ្តីចិន លី គឺឈាំង នៅថ្ងៃស្អែកនេះ។

ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ជួបតែសេចក្តីសុខ សំណាងល្អគ្រប់ៗគ្នា។

26231711_1572557899459368_6854775416340254683_n

 

Facebook Comments
Loading...