សម្ព័នមិត្តប្រឆាំងនៅក្នុងប្រទេសម៉ាឡេស៊ីគាំទ្រលោកមហាធៀរជាបេក្ខជននាយករដ្ឋមន្ត្រី

0
14327

សំណើរតែងតាំងលោកមហាធៀរ មហាម៉េតដែលជាអតីតនាយករដ្ឋមន្ត្រីដ៏យូរអង្វែងរបស់ម៉ាឡរស៊ីឲ្យ ទទួលជាបេក្ខជននាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតនោះបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ សម្ព័នភាពប្រឆាំងនៅក្នុងប្រទេសម៉ាឡេស៊ី។ការសម្រេចចិត្តនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

បច្ចុប្បន្ន លោកមហាធៀរមានអាយុ៩២ឆ្នាំហើយ ហើយក៏ធ្លាប់មានជម្លោះធ្ងន់ធ្ងររហូតចាប់ លោកអាន់វ៉ាអ៊ីប្រាហ៊ីមដាក់គុកក្នុងអំឡុងលោកកាន់អំណាចជានាយករដ្ឋមន្ត្រីទៀតផង។ពេលនេះប្រពន្ធលោកអាន់វ៉ា អ៊ីប្រាហ៊ីមព្រមទទួលយកតំណែងជាបេក្ខជនឧបនាយករដ្ឋមន្ត្រី។ឯលោកអាន់វ៉ាក៏ទំនង ចាត្រូវដោះលែងពីពន្ធនាគារនៅពាក់កណ្តាលឆ្នាំ២០១៨នេះ។

ការបោះឆ្នោតនៅក្នុងប្រទេសម៉ាឡេស៊ី គ្រោងធ្វើនៅខែសីហាឆ្នាំក្រោយ ប៉ុន្តែតាមច្បាប់ម៉ាឡេស៊ីអ្នកទោសឧក្រឹដ្ឋមិនអាចអនុញ្ញាតឲ្យធ្វើនយោ បាយរយៈពេល៥ឆ្នាំក្រោយចាកចេញពីពន្ធនាគារ។រង់ចាំមើលថាតើ មហាធៀរដែលមករួមជាមួយបក្ស ប្រឆាំងអាចយកឈ្នះគណបក្សចាស់ដែលលោកធ្លាប់ធ្វើជាប្រធាននោះបានដែរឬទេ?

image

Facebook Comments
Loading...