ពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក

0
25275

កិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក បានប្រារព្វ ពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១ធ្នូ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខា ធិការគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចសន្ទនា នេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំមកពីគណបក្សជាង២០០ និងអង្គការនយោបាយនៅក្នុងបណ្តាប្រទេសជាង១២០ នៅជុំវិញពិភពលោក ។

ថ្លែងបើក កិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក ឯកឧត្តម ស៊ី ជីនពីង អគ្គលេខា ធិការគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ប្រជាជាតិទាំងអស់នៅលើពិភពលោក ត្រូវតែផ្តល់នូវសុខសន្តិភាពដើម្បី ទាំងអស់គ្នា និងផ្តល់នូវផលប្រយោជន៍ពីគ្នាទៅវិញទៅមកដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ពោលគឺរស់នៅ លើពិភពលោកមួយកាន់តែល្អប្រសើរ ហើយអ្វីដែលកាន់តែមានសារសំខាន់គឺការចែករំលែកពីគ្នាទៅវិញទៅមក នូវសេចក្តិសុខ សេចក្តយីរីករាយពីគ្នាទៅវិញទៅមក ដោយមិនប្រកាន់សត្រូវនឹងគ្នា មានជំនឿជឿជាក់ថាជាគ្រូសារតែ មួយ។ ឯកឧត្តមប្រធានាធិបតីក៏បានគូសបញ្ជាក់ពីការសប្បាយរីករាយ ដោយបានឃើញវត្តមាននៃបណ្តាមេដឹកនាំ គណបក្សនយោបាយដ៏ច្រើន អញ្ជើញមកចែករំលែកនូវបទបិសោធន៍ពីគ្នាទៅវិញទៅមក នៅក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក ដថែលនឹងប្រារព្វធ្វើឡើងពីថ្ងៃទី ២៩វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

DSC_4638

Facebook Comments
Loading...