ចិនសម្រេចផ្តន្ទាទោសសកម្មជនតៃវ៉ាន់ម្នាក់ពីបទវិទ្ធង្សនា

0
20590

នៅថ្ងៃទី២៨ខែវិច្ឆិកានេះ តុលាការប្រទេសចិនបានចេញដីកាផ្តន្ទាទោសសកម្មជន ចិនតៃវ៉ាន់ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទធ្វើវិទ្ធង្សនាដែលធ្វើ ឲ្យប៉ះពាល់ដលអំណាចរដ្ឋ។ លោកលី មីញឆេ ត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញាពីបទប៉ុនប៉ងជម្រុញឲ្យមានរបបប្រជាធិបតេយ្យពហុបក្សនៅក្នុងប្រទេស ចិនតាមរយៈបាតុកម្មឆត្រ័។ ករណីរបស់គាត់ត្រូវបានរដ្ឋាភិបាលនៃកោះតៃវ៉ាន់តាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងបានអំពាវនាវឲ្យមានការដោះលែង លោកលី មីញឆេមកវិញដោយសុវត្ថិភាពបំផុត។

បញ្ហានេះក៏បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងកោះតៃវ៉ាន់និងចិនដីគោកផងដែរ។ការិយាល័យប្រ ធានាធិបតីកោះតៃវ៉ាន់បានរិះគន់យ៉ាងខ្លាំងចំពោះការផ្តន្ទាទោសនេះដោយបាននិយាយថា៖យើងមិនអាចទទួលយកករណីនេះបានឡើយ ។វាធ្វើឲ្យមាន ការរំខានខ្លាំងដល់ទំនាក់ទំនងតៃវ៉ាន់និងចិនដីគោកហើយសម្រាប់ប្រជាជនកោះតៃវ៉ាន់វាពិតជាធ្វើឲ្យប៉ះពាល់ការតស៊ូដើម្បីប្រជាធិបតេយ្យនិងសេរីភាព៕

image

image

Facebook Comments
Loading...