កសិករក្នុងឃុំ រំចេក នាំគ្នាដាំសណ្តែកផ្កាយ ដើម្បីជួយជីភាពគ្រួសារឲ្យបានប្រសើរឡើង

0
21238

ត្បូងឃ្មុំ៖ ឥលូវកសិករ ភូមិសែនប្រពៃ និងភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាននាំគ្នាជ្រើសរើស ដំណាំសណ្តែកផ្កាយដាំវិញម្តង ដោយសារ សណ្តែកផ្កាយ ងាយដាំ ជាងដាំណាំដទៃ ដាំមិនរើសដី រយៈពេល៧ ទៅ៨ខែ កសិករអាចទទួលផលបាន មានទីផ្សារច្បាស់លាស់ និង មានក្រុមហ៊ុន (សាន់នី សាចាអ៊ីនជី) ជាអ្នកទទួលទិញ កសិករសប្បាយក្នុងការដាំសណ្តែកផ្កាយនេះណាស់ ។

លោក ឃឹម សុផុន ជាកសិករតំណាងកសិករទាំងពីរភូមិខាងលើ បានបញ្ជាក់ឲ្យដឹងថា សណ្តែកផ្កាយ ជាដំណាំងាយដាំជាងដំណាំដទៃ វាអាចដាំលើដីគ្រប់ប្រភេទ មិនថា ដីខ្សាច់ស ដីខ្មៅ និងដីក្រហមឡើយ ពេលដាំ វាមានអាយុ ពី៧ ទៅ៨ខែ កសិករអាចប្រមូលផលបានហើយ ដែលក្នុង១ហិចតាទទួលបានចំនួន៦តោន ហើយក្នុង១តោន លក់បានតម្លៃ ចំនួន៦លានរៀល ។

លោក សុផុន បានបន្តឲ្យដឹងទៀតថា ភាពប្រឈមរបស់សណ្តែកផ្កាយ គឺស្មៅ វាចាញ់ស្មៅព្រោះស្មៅប៉ឺតជីខ្លាំងជាង ជាហេតុធ្វើឲ្យសណ្តែកឡើងក្រហមឈានដល់ងាប់ ដូចនេះកសិករត្រូវជំរាស់ស្មៅ និងរុក្ខជាតិឲ្យអស់ ។ ការប្រើប្រាស់ទឹក គ្មានជាតិកំបោរ និងជាតិអាស៊ីត ១សប្តាហ៍ កសិករអាចស្រោច ២ទៅ៣ដង ការប្រើជី គឺប្រើជីធម្មជាតិ ជីកំប៉ុសិ្ត ជីបង្កើនអ័រមូន និងប្រភេទជីសំលាប់សត្វល្អិត និងបណ្តេញសត្វល្អិតផ្សេងៗ គឺផលិតតាមបែបធម្មជាតិទាំងអស់ អត់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ។ អំពីសារៈប្រយោជន៍ សណ្តែកផ្កាយ ស្លឹក ត្រួយ គេអាច យកទៅធ្វើម្ហូបបាន ដូចជា ស្ល ឆារ អន្លក់ទឹកគ្រឿង គ្រាប់វាគេយកទៅចំរាញ់ជាប្រេង អាចព្យាបាលជំងឺ ខ្លាញ់រុំបេះដូង កំចាត់ជាតិអាស៊ីត និងជំងឺ ក្រពះ ពោះវៀន ទៀតផង ។ ហើយវាមានអាយុវែង រហូតដល់៣០ឆ្នាំឯណោះ ។ កសិករ ត្រូវចំណាយដើមទុនត្រឹមតែ ពី២០០០ដុល្លារ ទៅ៣០០០ដុល្លារ អាចដាំបានហើយ ក្នុងផ្ទៃដី ១ហិចតា នោះ ។ សណ្តែកផ្កាយ អាចដាំបានតែតំបន់ត្រូពិចទេគឺ មានអាកាសធាតុ ក្តៅ ហើយស៊ើម ហើយវាមានប្រភពដើមមកពី តំបន់ព្រៃអាម៉ាស៊ូន ប្រទេស ប៉េរូ ។

លោក សុ ផុន ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុន សាន់នី សាចាអ៊ីនជី បានកុងត្រាទិញសណ្តែកផ្កាយពីកសិករក្នុងរយៈពេល៥ឆ្នាំ ចប់កុងតា្រអាចនិយាយគ្នាម្តងទៀត ៕

20171027_092445_1510124055413_resized

20171027_092501_1510124054085_resized

Facebook Comments
Loading...