មនុស្សប្រមាណជាង ១.២៧លាននាក់ បានប្រមូលផ្តុំគ្នាសើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍របស់លោក ម៉ាក្រុង

0
269

បរទេស ៖ មនុស្សប្រមាណជាង ១.២៧លាននាក់បានប្រមូលផ្តុំគ្នាដើរដង្ហែក្បួនតវ៉ានៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ នេះបើតាមក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ចំនួនបាតុករបានកើនឡើងបន្តិច បើធៀបនឹងការតវ៉ាជុំទីមួយកាលពីថ្ងៃទី១៩ ខែមករា ដោយដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ម៉ាក្រុង ដែលកំពុងតស៊ូដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអំពីតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ។
គួរបញ្ជាក់ថា ផែនការរបស់លោក ម៉ាក្រុង ក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅ ៦៤ឆ្នាំនៅត្រឹមឆ្នាំ២០៣០ គឺជាគោលការណ៍សំខាន់នៃអាណត្តិទីពីររបស់គាត់ នៅក្នុងមុខតំណែងដែលគាត់បានការពារកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជារឿង “សំខាន់” ក្នុងការដោះស្រាយឱនភាពនៅឆ្នាំខាងមុខនេះ៕ ប្រភព៖ AFP

Facebook Comments
Loading...