កីឡាករ Mbappe មានអារម្មណ៍ល្អមកហ្វឹកហាត់ជាមួយ PSG វិញហើយបន្ទាប់ពី៣ថ្ងៃក្រោយនៃការបរាជ័យនៅ World Cup

0
461

កីឡាបរទេស ៖ កាលពីថ្ងៃពុធ ពោលគឺរយៈពេល ៣ថ្ងៃបន្ទាប់ពីការរងបរាជ័យរបស់ក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2022 នាប្រទេសកាតា ខ្សែប្រយុទ្ធ Kylian Mbappe បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Paris Saint-Germain (PSG) វិញហើយ ។
កីឡាករ Mbappe ធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុងការប្រកួត កាលពីថ្ងៃអាទិត្យកន្លងទៅ ទល់នឹងក្រុមអាហ្សង់ទីន ដោយបានក្លាយជាកីឡាករទី២ ដែលទម្លុះសំណាញ់ទីបាន ៣គ្រាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅ World Cup។ប៉ុន្តែវាគឺគ្រប់គ្រាន់ ក្នុងការទទួលបានលទ្ធផលស្មើ ៣-៣ និងនាំក្រុមបារាំងឱ្យបានទៅដល់វគ្គស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី ដែលពួកគេបានចាញ់ ៤-២ បើទោះបីជាកីឡាករ Mbappe ទាត់បាល់បំប៉ោងសំណាញ់ទី ក្នុងវគ្គនេះម្តងទៀតក៏ដោយ។
ឥឡូវនេះ កីឡាករ Mbappe ជាម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅ World Cup ដោយបានស៊ុតបញ្ចូលទី ១គ្រាប់ដែរ ពេលក្រុមបារាំង បានជោគជ័យ ក្នុងឆ្នាំ២០១៨ និងបាននាំយកស្បែកជើងមាសទៅផ្ទះ ជាមួយនឹងការលើសគ្រាប់បាល់ ១គ្រាប់លើមិត្តរួមក្រុម PSG គឺកីឡាករ Lionel Messi ក្នុងការប្រកួតប្រជែងនៃព្រឹត្តិការណ៍ដ៏ធំនេះ។កីឡាករ Messi និងក្រុមពពកសអាហ្សង់ទីន នៅតែធ្វើការអបអរនឹងការឈ្នះជើងឯក ពីប្រទេសកាតា នៅឯប្រទេសកំណើត នាសប្តាហ៍នេះ ខណៈដែលកីឡាករ Mbappe បានត្រឡប់មកបំពេញកាតព្វកិច្ចឱ្យក្លិបអាជីពវិញភ្លាមៗ ជាមួយនឹងការប្រារព្ធខួបគម្រប់អាយុ ២៤ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ។
ក្រុម PSG នឹងត្រឡប់មកធ្វើសកម្មភាពប្រកួតប្រជែងវិញ នៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយទទួលត្រូវទទួលក្រុម Strasbourg ក្នុងជំនួព នៅក្របខ័ណ្ឌ Ligue 1 ខណៈដែលក្រុមយក្សរបស់ក្រុងប៉ារីស កំពុងប្រឹងប្រែង ក្នុងការបន្លាយនាំមុខ ៥ពិន្ទុ នៅទីកំពូលតារាង។
ជាមួយគ្នានេះដែរ កីឡាករ Ethan Mbappe ដែលជាប្អូនប្រុសរបស់កីឡាករ Kylian Mbappe បានចូលរួមជាមួយឈុតធំរបស់ក្រុម PSG ក្នុងការប្រកួតមិត្តភាពពាក់កណ្តាលរដូវកាល ដោយមានវត្តមាន នៅលើកៅអីកីឡាករបម្រុង សម្រាប់ហ្គេមទល់នឹងក្រុម Quevilly-Rouen កាលពីថ្ងៃពុធ៕

Facebook Comments
Loading...