រាជរដ្ឋាភិបាល បំបែកស្រុកឧដុង្គជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ

0
382

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានសម្រេចបង្កើតបំបែកស្រុកឧដុង្គ ជាពីរគឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ នេះបើតាមអនុក្រឹត, រាជរដ្ឋាភិបាលកម្ពុជា។
អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា៖១) ក្រុងឧដុង្គម៉ែជ័យ មានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។ ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។
២) ស្រុកសាមគ្គីមុនីជ័យ មានឃុំចំនួន១០គឺ ឃុំចាន់សែន, ឃុំជើងរាស់, ឃុំជំពូព្រឹក្ស, ឃុំក្រាំងចេក, ឃុំមានជ័យ, ឃុំព្រៃក្រសាំង, ឃុំយុទ្ធសាមគ្គី, ឃុំដំណាក់រាំង, ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់៕

Facebook Comments
Loading...