ស្ត្រីម្នាក់ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់ទោស ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធការនាំយកក្មួយស្រី ទៅរៀបការប្តីនៅប្រទេសចិន

0
457

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីម្នាក់ជាជនជាប់ចោទ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសនាំចេញមិនស្របច្បាប់ ដោយបាននាំយកក្មួយស្រីបង្កើតរបស់ខ្លួន ២នាក់ ទៅរៀបចំការប្តីចិននៅប្រទេសចិនប្រព្រឹត្តទៅកាលពីអំឡុង ខែមេសា ឆ្នាំ២០១៩ នាពេលកន្លង់ទៅនៅខេត្តរតនគិរី។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចតម្កល់ទោសរបស់គាត់ រក្សាទុកជាបានការដដែលតែបើកផ្លូវឱ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូលតាមច្បាប់កំណត់។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន វិសាល បានឱ្យដឹងថា ស្រ្តីម្នាក់ ជាជនជាប់ចោទមាន ឈ្មោះ យឿន ផាន ភេទស្រី អាយុ ៥៧ឆ្នាំ។

សូមជម្រាបថាជនជាប់ចោទ ឈ្មោះ តឿន ផាន ត្រូវសាលាដំបូងខេត្តរតនគិរី កាត់ទោស ដោយដាក់ពន្ធនាគារកំណត់ ១៥ឆ្នាំ កាលពីឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ នាំចេញដោយមិនស្របច្បាប់ ដោយយោងតាមបញ្ញត្តិមាត្រាលេខ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។

Facebook Comments
Loading...