ភ្នំពេញ ៖ លោកឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៤០នាក់ ក្នុងភូមិសំរោងកណ្តាល នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា បើបងប្អូនមានការខ្វះខាត ឬដាច់ស្បៀងត្រូវមករកមន្ត្រីថ្នាក់ភូមិ ថ្នាក់សង្កាត់ ឬក៍មកស្នាក់ការគណបក្សប្រជាជនកម្ពុជា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជួយបងប្អូនគ្រប់ពេលមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។
លោកអនុប្រធានបានលើកឡើងទៀតថា យើងជាសមាជិកបក្សត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅបើស្រលាញ់ បើចូលចិត្ត បើគាំទ្រគណៈបក្សប្រជាជន យើងទាំងអស់គ្នាត្រូវជម្រុញ និងគៀងគរបន្ថែមទៀតអ្នកដែលមិនទាន់បានចូលជាសមាជិកបក្ស ឲ្យមកចូលរួមទាំងអស់គ្នា ហើយត្រូវនាំគ្នាទៅចុះឈ្មោះ និងទៅបោះឆ្នោតជូនគណៈបក្សប្រជាជនឲ្យបានគ្រប់គ្នា នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ជាបន្តទៀត។
ជាចុងក្រោយលោកស៊ូ ស៊ីវុត្ថា ក៏បានជំរុញឱ្យមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ភូមិ រហូតដល់សង្កាត់ ទាំងអស់ ត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ៕