ឪពុកចុងចិត្តអប្រីយចាប់រំលោភកូនស្រីចុង តាំងពីនៅប្រទេសថៃអាយុ៩ ឆ្នាំរហូតដល់នាងអាយុ១៤ឆ្នាំទើបនាងដាច់ចិត្តប្រាប់ម្ដាយឲ្យប្ដឹងប៉ូលីសចាប់ខ្លួន

0
81

ខេត្តប៉ៃលិន ក្មេងស្រីម្នាក់ត្រូវឪពុកចុងរបស់នាងចាប់រំលោភតាំងពីនាងមានអាយុ ៩រហូតដល់អាយុ១៤ឆ្នាំ លុះនាងទ្រាំនឹងទង្វើដ៍លាមករបស់ឪពុកចុងនាងមិនបានតទៅទៀតក៍ទម្លាយរឿងនេះប្រាប់ម្តាយឱ្យដាក់ពាក្យបណ្តឹងចាប់ឃាត់ខ្លួនឪពុកចុងដ៏គំរក់នេះតែម្ដង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៍មានបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ផ. ង. ផ អាយុ១៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតខាងលើ (ត្រូវជាកូនចុង)។ ចំណែក ជសង្ស័យឈ្មោះ ហួន ឃ្លី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតខាងលើ ត្រូវជាឪពុកចុង។

ប្រភពដដែលបានបញ្ជាក់ថាដោយមានការបំភ្លឺពីក្នេងស្រីរងគ្រោះថា ឪពុកចុងរបស់ខ្លួនបានចាប់រំលោភនាងតាំងពីអាយុ ៩ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ ពេលដែលកំពុង ធ្វើការនៅប្រទេសថៃ។ លុះពេលត្រឡប់មកស្រុកខ្មែរវិញ បានរយៈពេល៥ខែ ឪពុកចុងរបស់នាងតែងតែមករកចាប់រំលោភនាងជាច្រើនដងទៀត។

ទើបនាងសម្រេចចិត្តប្រាប់ម្ដាយខ្លួន ឱ្យដឹងពីទង្វើតិរច្ឆានរបស់ឪពុកចុងដែលធ្លាប់មានគំនិតអាក្រក់មកលើរូបនាង ទើបម្ដាយនាងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យចាត់តាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាននាំខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...