សហភាពអ៊ឺរ៉ុបEU កំណត់ច្បាប់ជាន់ក Apple ឲ្យប្តូរខ្សែសាកមកប្រភេទ USB-C

0
611

តុលាការ សភាអឺរ៉ុបបានអនុម័តច្បាប់មួយ ដែលជំរុញឲ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរ ខ្សែសាក ប្រភេទ  Lightning ទៅជាប្រភេទខ្សែសាក USB-C ។ ច្បាប់នេះ ទទួលបានការគាំទ្រ ដោយសំឡេង៦០២ និងមាន១៣សំឡេង  បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះកាលពីថ្ងៃទី០៤ ខែតុលា។ ខ្សែសាកប្រភេទ USB-C ត្រូវបានប្រើ ប្រាស់ ដោយ គូប្រជែង រប ស់ក្រុមហ៊ុន Apple ជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃនឹង មាន ពេលបន្ថែម ពីដើមឆ្នាំ២០២៦ទៅ ដើម្បី អនុវត្ត តាមសេចក្តីសម្រេចថ្មី។

ក្រុមហ៊ុន Apple របស់អាមេរិក ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនលក់ទូរស័ព្ទច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីក្រុមហ៊ុន កូរ៉េខាងត្បូង Samsung។ កន្លងមកក្រុមហ៊ុន Apple ក៏បានផ្លាស់ប្តូរមកប្រើខ្សែសាក USB-C លើ ផលិត ផល មួយ ចំនួន របស់ ខ្លួន ដែលមានដូចជា iPads និងកុំព្យូទ័រជាដើម។

ច្បាប់ដែលនឹងចូលជាធរមាននៅ ២ឆ្នាំក្រោយនេះ ឬចុងឆ្នាំ២០២៤ តម្រូវឲ្យឧបករណ៍ដែលយួរកាន់ បាន ទាំង អស់ដូចជា ទូរស័ព្ទ  Tablets កាមេរ៉ា ខ្សែកាស់ ឧបករណ៍ បំព ងសំឡេង ខ្នាត តូច ដៃ ហ្គេម ឧបករណ៍អាន សៀវភៅ អេឡិច ត្រូនិច ជា ដើម ត្រូវ ប្តូរ មក ប្រើខ្សែ សាកប្រភេទ  USB-C។

Facebook Comments
Loading...