នារីវ័យក្មេងស្លៀកលីអូពាក់អាវទ្រនាប់អង្គុយកន្ធែកជើងឱ្យលោកគ្រូមន្ដអាគមន៍សូត្រប្រស់ព្រហ្មលើករាសីបង្កការរិះគន់ពីមហាជន

0
593

ភ្នំពេញ ៖ តាមរយៈវីដេឃ្លីបរយៈពេល២៩វិនាទីគេឃើញនារីវ័យក្មេងម្នាក់ស្លៀកពាក់ស៊ិចស៊ីកប់ក្រលានគឺមានតែលីអូបាំងបិទកេរ្តិ៍ម៉ែទាំងលើទាំងក្រោមតែបន្ដិចប៉ុណ្ណោះរួចហើយអង្គុយកន្ធែកជើងនៅទល់មុខលោកគ្រូមន្ដអាគមន៍ស្លៀកពាក់រុំព័ទ្ធក្រណាត់ស្បែកខ្លាដែលមនុស្សជាច្រើនស្គាល់ថាជាគ្រូខ្លាៗមានទីលំនៅក្នុងភូមិស្លែងរលើងខាងត្បូងផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្ដែវីដេអូឃ្លីបនេះគេមិនដឹងថា គេថតតាំងពីពេលណានោះទេ។

តាមមហាជនដឹងសកម្មភាពបែបនេះមិនមែនជាលើកទី១នោះទេគឺមានជាប់ជាប្រចាំជាពិសេសនារីក្មេងៗតែងតែទៅរកលោកគ្រូខ្លាឱ្យជួយដាក់មន្ដអាគមន៍ដល់នាងស្ទើររៀងរាល់ថ្ងៃលស់ពេលតិចណាស់ ប៉ុន្ដែពេលនេះគេមិនដឹងថាតើហេតុអ្វីបានជារូបភាពមួយនេះបានបែកធ្លាយចេញមកក្រៅតាមរយៈបណ្ដាញសង្គមបែបនេះទៅវិញ តើជាការផ្សព្វផ្សាយរបស់លោកគ្រូខ្លាឬជាការបង្ហោះលេងសើចរបស់ក្រុមដៃជើងលោកគ្រូខ្លា ព្រោះថារូបភាពនេះត្រូវបានគេលួចថតពីខាងក្រោយខ្នងនារីវ័យក្មេងម្នាក់នោះ ប៉ុន្ដែលោកគ្រូខ្លាប្រកដជាឃើញសកម្មភាពគេថតនេះព្រោះលោកគ្រូខ្លាគាត់បែរមុខមករកកាមេរ៉ារឿងអីថាមើលមិនឃើញនោះ។

ទោះយ៉ាងណាពាក់ព័ន្ធវិដេអូឃ្លីបបែបស៊ិចស៊ីនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍និងរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះបានលើកឡើងថា តើបើស្លៀកលីអូអង្គុយកន្ធែកជើងដាក់មុខលោកគ្រូចឹងតើលោកគ្រូសូត្រមន្ដអាគមន៍ប្រស់ព្រហ្មដើម្បីអ្វី លើករាសសីឬក៏ដាក់ស្នេហ៍លើកេរ្ដិ៍ម៉ែឱ្យដៃគូររិតតែពេញចិត្ត ដើម្បីកុំឱ្យដៃគូរបែកចិត្តឬយ៉ាងណា? មតិខ្លះទៀតបានលើកឡើងថាសម័យនេះទៅហើយនៅតែមានអ្នកជឿអបិយជំនឿផ្ដេសផ្ដាសបែបនេះទៀត ទោះបីគ្រូឱ្យស្រាតខោអាវអស់ពីខ្លួនក៏ព្រមដែរ ហើយវាឆ្ងាញ់អាអង្គុយកន្ធែកជើងដាក់ពីមុខលោកគ្រូថែមទៀត ចុះបើលោកគ្រូទ្រាំមិនបានអីទៅវាមិនវីវរទៅហើយទេ។ ចឹងហើយបានជាកន្លងមកធ្លាប់តែឮមានលោកគ្រូខ្លះរំលោកនារីៗដែលទៅរកដាក់មន្ដអាគមន៍ឱ្យនាង ព្រោះតែមានគ្រូខ្លះគាត់ប្រើល្បិចថោកទាបបញ្ជាឱ្យពួកនាងៗស្រាតសម្លៀកបំពាក់អស់អាលីងពីខ្លួនបែបនេះ។ មានករណីលោកគ្រូមន្ដអាគមន៍បែបបញ្ចុះស្នេហ៍ខ្លះ បានប្រើល្បិចបោកប្រាស់ប្រាប់ស្រីៗដែលទៅរកដាក់ស្នេហ៍ទាំងនោះថា បើចង់បញ្ចុះស្នេហ៍សារិការលិនថោងទាក់ទងប្រុសៗឱ្យឆាប់បាន ឆាប់ដោយទាល់តែលោកគ្រូបញ្ចុះឱ្យជាមុនសិន មានន័យថាលោកគ្រូ ដេកជាមួយមុនសិនទើបពូកែស័ក្ដិសិទ្ធិ។

តាមរយៈវិដេអូឃ្លីបដ៏ស៊ិចស៊ីនេះ មហាជនបានសំណូមពរដល់ក្រសួងពាក់ព័ន្ធដូចជាក្រសួងធម្មការនិងសាសនាក្រសួងវប្បធម៌និងវិចត្រសិល្បៈ មេត្តាជួយតម្រង់ទិសដល់ក្រុមលោកគ្រូៗដែលតែងតែឆ្លៀតឱកាសបែននេះផង តើក្នុងវប្បធម៌ប្រពៃណីរបស់ខ្មែរមានពិធីសូត្រប្រស់ព្រហ្មណាឱ្យនារីស្អាតៗស្រាតសម្លៀកបំពាក់អស់ពីខ្លួនមកអង្គុយកន្ធែកជើងដាក់ពីមុខលោកគ្រូបែបនេះទេ លោកគ្រូក៏ជាមនុស្សមានបេះដូងមានតណ្ហាដូចជាមនុស្សធម្មតាដែរ ប្រយ័ត្នលោកគ្រូទ្រាំមិនបានវីវរកើតការប្ដឹងផ្ដល់ជាមិនខាន៕

Facebook Comments
Loading...