បុរសម្នាក់បានធ្វើអត្តឃា.តចង.កសម្លាប់ខ្លួនភ្ជាប់នឹងបង្កាន់ដៃបន្ទប់ឡៅតឿ ស្លាប់ដោយមិនដឹងមូលហេតុ!!

0
63

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានជាធ្វើអត្តឃា.តចង.កសម្លា.ប់ខ្លួនដោយមិនដឹងមូលហេតុ ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស.ព.មានឈ្មោះ ផាន់ សុវណ្ណារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធផនិងកូន៤នាក់ នៅជាមួយយាយ២នាក់ ពេលហូបបាយល្ងាយរួចបានឲ្យប្រពន្ធនិងកូនទៅដេកមុន លុះព្រឹកឡើងឃើញចង.កស្លា.ប់ដោយមិនដឹងមូលហេតុ។

យោងតាមប្រភពពីសាច់ញាតិដែលដឹងថានៅវេលាម៉ោង ប្រាំមួយល្ងាចថ្ងៃទីដប់ពីរខែកញ្ញាឆ្នាំពីរពាន់ម្ភៃពេលនេះគាត់បានហូបបាយជុំជាមួយប្រពន្ធកូនធម្មតារហូតដល់ម៉ោង០៩យប់ ទើបឲ្យប្រពន្ធនិងកូនទៅសម្រាន្តនៅនិង បន្ទប់ឡៅតឿខាងលើ លុះព្រឹកឡើង នៅវេលាម៉ោង៦ព្រឹក ប្រពន្ធរបស់គាត់បានចុះពីលើបន្ទប់ឡៅតឿ មកខាងក្រោមក៏បានប្រទះឃើញប្ដីរបស់គាត់បានចង.កសម្លា.ប់ខ្លួនជាមួយនឹងខ្សែភ្លើង ភ្ជាប់នឹងបង្កាន់ដៃបន្ទប់ឡៅតឿស្លា.ប់បាត់ទៅហើយ។

រួចក៏បានស្រែកឆោឡោឡើងក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមក អត់ដល់បានធ្វើការហ៊ុមព័ទ្ធនិងធ្វើកំណត់ហេតុរួច ក៏បានទាក់ទងទៅកម្លាំងជំនាញចក្ខុកុសលវិច្ច័យចុះមកធ្វើកោសល្យវិច័យ។ ក្រោយធ្វើកោសល្យវិច័យរួចកម្លាំងជំនាញចក្ខុកុសលវិច្ច័យបានប្រាប់ឲ្យដឹងថាបុរសខាងលើគឺពិត ស្លាប់ដោយសារតែចងកសម្លា.ប់ខ្លួនពិតប្រាកដមែនមិនទាក់ទងនឹង ឃា.តកម្មអ្វីឡើយ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...