មនុស្ស ១០ នាក់ ស្លា ប់ ក្នុង នោះ  មាន កុមារ ៣ នាក់ ក្នុងករណីភ្លើង ឆេះ ផ្ទះ នៅអាមេរិក

0
36

ប៉េនស៊ីលវ៉ាន់នៀ ៖ នគរបាលបានឲ្យដឹងថា មនុស្សចំនួន ១០នាក់ រួមទាំងកុមារ ៣នាក់បានស្លា ប់ ក្នុងហេតុការណ៍ភ្លើងឆាបឆេះផ្ទះមួយ នៅភាគខាងកើតនៃរដ្ឋ ប៉េនស៊ីលវ៉ាន់នៀ (Pennsylvania) សហរដ្ឋអាមេរិក។

នគរបាលបានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លា ប់នៅពេលដែលភ្លើងបានឆាបឆេះ កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) នៅក្នុងទីក្រុង Nescopeck ភាគឦសាននៃរដ្ឋនោះ ដោយមានកុមារបីនាក់ មានអាយុពី ៥ឆ្នាំ ៦ និង ៧ ឆ្នាំ ។ ជន រង គ្រោះ ផ្សេង ទៀត មាន អាយុ ពី ១៩ ឆ្នាំ ដល់ ៧៩ ឆ្នាំ។ មនុស្សពេញវ័យបីនាក់បានរួចផុតពីភ្លើង។

នគរបាល បាន និយាយថា “ លំនៅដ្ឋាន ត្រូវ ភ្លើង ឆេះ បំផ្លាញ ទាំងស្រុង ” ហើយ អង្គភាព K9 ត្រូវបាន ដាក់ពង្រាយ ដើម្បី ជួយ ស្វែងរក ជនរងគ្រោះ ។ រូបភាពដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញជញ្ជាំងផ្ទះពីរជាន់ដែលឆេះខ្ទេចខ្ទីជុំវិញសំណល់នៃអគារ។ ការស៊ើបអង្កេតលើមូលហេតុនៃការឆេះត្រូវបានចាប់ផ្តើមធ្វើឡើង៕

ប្រភពពី VNexpress, ដោយ៖ សារ៉ាត

Facebook Comments
Loading...