ជំនួញឈើប្រណិតនាំឆ្លងដែនទៅវៀតណាមតាមច្រករបៀង ស្រុកស្នួលខេត្តក្រចេះ នៅតែបន្តកើតមានជាហូរហែ ខណៈសមត្ថកិច្ចជំនាញថាមិនមាននោះទេ

0
639

ខេត្តក្រចេះ ៖ បើទោះបីជាការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងខាងលើថា មិនមានបទល្មើសឆ្លងដែនយ៉ាងណាក៏ដោយ គេនៅតែសង្កេតឃើញសកម្មភាពចរាចរណ៍ឈើតាមរថយន្ត និងតាមម៉ូតូគឺបានដឹកជញ្ជូនចេញពីតំបន់ផ្សេងមកកាន់ច្រកកាបី ឬច្រកក្រញូងសែនជ័យ និងប្រមូលនាំឆ្លងដែនទៅវៀតណាមតាមច្រកងាំ៦២។

ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើភាគច្រើន ក្រុមឈ្មួញបានប្រើប្រាស់រូបភាពដឹកតាមម៉ូតូជញ្ជូនជារៀងរាល់ថ្ងៃ យកទៅលក់ឲ្យឈ្មួញវៀតណាមចាំទទួលទិញនៅក្រវាត់ព្រំដែនច្រកងាំ៦២ បានយ៉ាងរលូនក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ។ ពាក់ព័ន្ធករណីនេះលោក ទូច សីហា មេប៉ុស្តិ៍ការពារព្រំដែនច្រករបៀងខាងលើមិនអាចធ្វើការទំនាក់ទំនងបាននោះទេ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។ ដោយឡែកលោក ឃឿន មន្ត្រីយោធាការពារព្រំដែនច្រកងាំ៦២ បានឲ្យដឹងតាមទូរស័ព្ទថា សកម្មភាពបទល្មើសមិនមាននោះទេ នៅតំបន់នោះដោយសារខាងវៀតណាមបិទមិនឱ្យដំណើរការរយៈពេលប៉ុន្មានជាងមួយសប្តាហ៍ហើយ សូម្បីបីតែមនុស្សក៏វៀតណាមមិនឲ្យឆ្លងទៅដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ ក្រុមអ្នកសារព័ត៌មាន បានចុះផ្តិតយករូបភាពអំពីសកម្មភាពរបស់ឈ្មួញវៀតណាមបានយកឈើបណ្ដែតទឹកឆ្លងដែនទៅប្រទេសវៀតណាមនៅតាមក្រវាត់ព្រំដែននោះផ្ទាល់តែម្តង។ ហើយនៅយប់ថ្ងៃទី០៥ ខែសីហានេះផងដែឬ សកម្មភាពដឹកជញ្ជូនតាមម៉ូតូ និងរថយន្ត សាំយ៉ុង ក៏នៅតែបន្តកើតមានដដែល ហើយសកម្មភាពបែបនេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះថា តែងតែកើតមានជារៀងរាល់ថ្ងៃផងដែរ។ បើតាមប្រភពពីសមត្ថកិច្ចថា សកម្មភាពរាល់បទល្មើសឆ្លងដែនបានគឺត្រូវតែឆ្លងកាត់មនុស្សបីនាក់ដែលមានឈ្មោះ ឃឿន មន្ត្រីយោធានៅតំបន់នោះលោក ទូច សីហា មេប៉ុស្តិ៍ការពារព្រំដែន និងតា វី ជនជាតិវៀតណាម។

ប្រភពបានបន្តឲ្យដឹងទៀតថា មនុស្ស៣នាក់នោះមានទំនាក់ ទំនងល្អជាមួយខាងភាគីវៀតណាម ហើយរាល់ការចរាចរណ៍ឈើ គឺត្រូវតែឆ្លងកាត់មនុស្សសំខាន់៣នាក់នេះសិន ទើបអាចដំណើរការទៅបានរលូនបើទោះបីជាលក្ខណៈតូចធំយ៉ាងណាក៏ដោយ៕ សហការី

Facebook Comments
Loading...