ជនល្មោភកាមម្នាក់ រំលោភក្មេងស្រីអនិតិជនអាយុ១០ឆាំ្ន បានសម្រេច៤លើក លើកចុងក្រោយឲ្យលុយ២០០០រៀល និងក្រវិលកំប៉ុង ត្រូវរង្វាន់១ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
447

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌកំបូល ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈមានស្ថានទន់ទោស (រួមភេទជាមួយអនិតិជនអាយុ១០ឆាំ្ន) ចំនួន៤លើក លើកចុងក្រោយនៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២ និង០០នាទី។

ជនសង្ស័យឈ្មោះ ឈ្មោះ ម៉ម ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនវឌ្ឍនៈផ្នែកបេតុង ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួល និងឯកភាពពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទ។ ចំណែកជនរងគ្រោះឈ្មោះ រ រន ភេទស្រី អាយុ១០ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ប្រាប់អោយដឹងថា កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១១ និង៣០នាទី ក្មេងស្រីរងគ្រោះ កំពុងអង្គុយលេងនៅផ្ទះម្នាក់ឯងនៅភូមិអង្គ សង្កាត់ប្រទះឡាង បន្ទាប់មកជនសង្ស័យឈ្មោះ ម៉ម ស្រស់ បានជិះម៉ូតូចាស់ មិនស្គាល់សេរី និងផ្លាកលេខ ចេញពីផ្ទះបានមកបបួលក្មេងស្រីរងគ្រោះទៅវាលស្រែដើម្បីប្ដូរស្បៃមង ក្មេងស្រីរងគ្រោះបានយល់ព្រម រួចក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់ចំណុចជិតវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ជនសង្ស័យបានឈប់ម៉ូតូនៅដីវាល ដោយមានសភាពស្ងាត់ និងមានឪកាសល្អជនសង្ស័យបានប្រើដៃស្តាំរុញក្មេងស្រីរងគ្រោះផ្ដួលទៅនឹងដីទួល រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរហូតបានសម្រេច ហើយជនសង្ស័យបានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន២០០០រៀល (ពីរពាន់រៀល) និងក្រវិលកំប៉ុងមានរង្វាន់មួយ បន្ទាប់មកជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព រំលោភទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើក, លើកទី១នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីទួលក្រោយផ្ទះ, លើកទី២នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ភូមិអង្គ (សង្កាត់ប្រទះឡាង), លើកទី៣ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពុងថ្មកែវ (សង្កាត់ ប្រទះឡាង) និងលើកទី៤ នៅថ្ងៃ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពុងថ្មកែវ (សង្កាត់ប្រទះឡាង)៕

Facebook Comments
Loading...