សង្វៀនជល់មាន់ និងអាប៉ោង ក្បែរផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពលរដ្ឋស្នើរសុំអាជ្ញាធរមូលដ្ឋានឆ្មក់បង្ក្រាប

0
126

ភ្នំពេញ ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងបើកស្ទើរៀងរាល់ថ្ងៃ នៅចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ក្បែរផ្សារឃ្លាំងរំសេវ ក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ខណៈពលរដ្ឋមានការព្រួយបារម្មណ៍ចំពោះបទល្មើសកើតមានក្នុងមូលដ្ឋាន ទើសស្នើរឲ្យអាជ្ញាធរមូលដ្ឋានមេត្តាឆ្មក់បង្ក្រាបផង។

ទីតាំងបើកសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិតមួយរយះហើយ ពេលនេះបើកដំណើរឡើយវិញ ពលរដ្ឋក៏មានការលើកឡើងថា ប្រហែលជាម្ចាស់ល្បែងស៊ីសងទីនោះរត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហើយគ្មានអាជ្ញាធរចុះបង្ក្រាបទាល់តែសោះ។

ជាក់ស្ដែងនៅថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានរាយការណ៍ថាមានល្បែ​​​ង​ស៊ីសងជល់មាន់ខាងលើបើកឡើងវិញ ហើយក្រុមអ្នកព័ត៌មានយើង បានចុះទៅដល់ទីតាំងកន្លែងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដមែន។ ហេតុដូច្នេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំឲ្យលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក សុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងនៅក្នុងមូលដ្ឋានរបស់ខ្លួនផង ដើម្បីកុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនដាក់ការសង្ស័យ និងរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ដែលមានការឃុបឃិត បើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន ដើម្បីទទួលលាភសក្ការៈ។

សូមបញ្ជាក់ផងដែរថា កន្លងមក លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំដល់មន្ត្រីក្នុងមូលដ្ឋានមិនឲ្យមានការពាក់ព័ន្ធ និងលាងដៃឲ្យស្អាតពីល្បែងស៊ីសងគ្រប់ប្រភេទ។ តែប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាបើអាជ្ញាធរខណ្ឌទួលគោកមិនមានការពាក់ព័ន្ធហេតុអ្វីបានជាមានល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះកើតមាននៅក្នុងទឹកដីខណ្ឌទួលគោកបើកដំណើរការយ៉ាងរលូនដូចនេះទៅវិញ ដោយពុំឃើញមានសមត្ថកិច្ចណាមួយចុះបង្ក្រាបទាល់តែសោះនោះ៕

Facebook Comments
Loading...