រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំដឹកអ្នកដំណើរបុកជាមួយគោយន្តកន្ត្រៃ ស្លា..ប់០៣នាក់ និងរងរបួសជាច្រើននាក់!!!

0
346

ខេត្តសៀមរាប ៖ មនុស្ស០៣នាក់បានបាត់បង់ជីវិតហើយមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយគោយន្តកន្ត្រៃហេតុការណ៍នេះនាថ្ងៃទី២ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥.៣០នាទីល្ងាចនៅចំណុច ក្នុងភូមិគោកត្រំ ឃុំស្រណាលស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមការអោយដឹងពីបងប្អូននៅចំណុចកើតហេតុបានប្រាប់ដឹងថាមុនពេលកើតហេតុ រថយន្តបង្កក្រុមហ៊ុនវីរៈប៊ុនថាំបានបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណពាក់ស្លាកលេខ ភ្នំពេញ៖ 3E-1209  បានបើកបរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុក ជាមួយនិងគោយន្តកន្ត្រៃបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យខាងគោយន្តកន្ត្រៃ ដាច់ជាច្រើនកំណាត់ បណ្ដាលឱ្យអ្នករួមដំណើរបាត់បងជិវិត០៣នាក់ក្នុងនោះមាន៖ស្រី០២និងប្រុស០១ ជាប្ដីប្រពន្ធនឹងគ្នារី រីឯអ្នករួមដំណើរផ្សេងទៀតរបួសធ្ងន់ធ្ងរស្រាលជាច្រើននាក់ផងដែរ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់មកអង្គភាពសារព័ត៌មានឲ្យដឹងថា សាកសពជនរងគ្រោះទាំង០៣នាក់ជាអ្នករស់នៅភូមិជាមួយគ្នានៅក្នុងភូមិទឹកជុំ ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងគោយន្តកន្ត្រៃយកទៅរក្សាទុកនៅកន្លែងនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នា៕ សហការី

Facebook Comments
Loading...