ប្រុងប្រយ័ត្នផងបងប្អូន នារីវ័យក្មេងម្នាក់ ចេញពីបន្ទប់ទឹកប្រះខ្លួនដេក ប៉ះនឹងព្រីភ្លើងដោតបញ្ចូលថ្មទូរស័ព្ទ នៅលើពួកឆក់ស្លា.ប់ 

0
421

ខេត្តក្រចេះ ៖ សពនារីវ័យ១៧ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លា.ប់ ក្នុងបន្ទប់ លើគ្រែក្នុងបន្ទប់របស់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

យោង តាមរបាយការណ៍របស់នគរបាលស្រុកសំបូរអោយដឹងថា នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៊ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ។

ប្រភពដដែលបន្តថា ករណីខាងលើ តាមការពិនិត្យរបស់មន្ត្រី ជំនាញបានសន្និដ្ឋាន បឋមថា នារីរងគ្រោះ បានដោតបញ្ចូលភ្លើងទូរស័ព្ទចោលលើគ្រែគេងរបស់ខ្លួន ហើយទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើម ក៏បានប្រះខ្លួនគេង ទៅលើព្រីភ្លើងដោតបញ្ចូលថ្មទូរស័ព្ទ ដែលកំពុងតែបញ្ចូលភ្លើង ទើបបណ្ដាលឱ្យឆក់ស្លា.ប់ នៅក្នុងបន្ទប់ តែម្តង។ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ រួមជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានចុះទៅពិនិត្យសាកសព និងជុំវិញកន្លែងកើតហេតុ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានសន្និដ្ឋានថា ករណីនេះ នារីរងគ្រោះពិតជាបានស្លា.ប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ក្រោយការពិនិត្យធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...