រលកកំដៅដ៏អាក្រក់នៅអេស្ប៉ាញបន្តឆក់យកជីវិតមនុស្សកើនឡើងជាង ១ពាន់នាក់

0
130

បរទេស ៖ ក្រសួងសុខាភិបាលអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា មនុស្សប្រមាណ ១,០៤៧នាក់បានស្លាប់ ដោយសារការវាយប្រហារពីរលកកំដៅទីពីរក្នុងឆ្នាំ២០២២នេះ ខណៈដែលសីតុណ្ហភាពបានកើនដល់ ៤០អង្សាសេនៅក្នុងតំបន់ជាច្រើននៃប្រទេសក្នុងរយៈពេល ១០ថ្ងៃមកនេះ ។

ករណីស្លាប់ទាក់ទងនឹងរលកកំដៅទាំងនេះ ត្រូវបានកត់ត្រាពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយស្ថាប័ន Monitorization of Daily Mortality (MoMo)។ កំដៅខ្លាំងបានប៉ះពាល់ដល់មនុស្សចាស់ជាចម្បង ក្នុងនោះជនរងគ្រោះចំនួន ៦៧២នាក់មានអាយុពី ៨៥ឆ្នាំ ឬលើសពីនេះ, ២៤១នាក់មានអាយុចន្លោះពី ៧៥ ទៅ ៨៤ឆ្នាំ និង ៨៨នាក់មានអាយុចន្លោះពី ៦៥ ទៅ ៧៤ឆ្នាំ។ អ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ (AEMET) បានឱ្យដឹងថា អត្រាមរណភាពខ្ពស់ជាងគេ គឺស្ថិតក្នុងចំណោមអ្នកដែលមានជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមជាដើម។

ប្រភព៖ ស៊ីនហួរ (ប្រែសម្រួល៖ ទីណា និងបុត្រា)

Facebook Comments
Loading...