មន្ត្រីយោធាម្នាក់ត្រូវ កូនស្រី ប្តឹងកងកម្លាំងមូលដ្ឋានរាជអាវុធហត្ថក្រុងក្រចេះ ឲ្យឃាត់ខ្លួនពីបទ ចាប់រំលោភ 

0
393

ខេត្តក្រចេះ ៖ មន្រ្តីយោធានៅការិយាល័យទី២ កងទ័ពជើងគោក ម្នាក់ ត្រូវបានកូនស្រី ចុងប្តឹងកងកម្លាំងមូលដ្ឋានរាជអាវុធហត្ថក្រុងក្រចេះ ឲ្យចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ពីបទរំលោភសេពសន្ធវ:។ យោងទៅ តាមពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះសុ. វ.យ. ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិវត្ត សង្កាត់.ក្រុង.ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាឪពុក ចុង ដែលជាមន្ត្រី យោធានៅការិយាល័យទី២ កងទ័ពជើងគោក បានធ្វើសកម្មភាព គំរាម ចាប់រំលោភកូនស្រី រហូតបានសម្រេច ជាបន្តបន្ទាប់ ដោយសារតែទ្រាំនិងទង្វើរ ឪពុកមិនបាន សម្រេចចិត្តទៅកាន់ បញ្ជា ដ្ឋានរាជអាវុធហត្ថក្រុងក្រចេះ ប្តឹងឲ្យឃាត់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង របស់នារីរងគ្រោះ កំលាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ត្រី ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ហេង ភេទប្រុស អាយុ៥០ឆ្នាំ រសនៅភូមិវត្ត.សង្កាត់.ក្រុក្រចេះ.ខេត្តក្រចេះមុខរបជាមន្រ្តីយោធានៅការិយាល័យទី២ កងទ័ពជើងគោក ពីបទរំលបសេពសន្ទវ: កាលពីថ្ងៃទី២០ ខែកកដ្តា ឆ្នាំ២០២២ ដើម្បីសាកសួរនិងមានចំណាត់ការផ្លូវច្បាប់។

នៅចំពោះមុខ មន្ត្រីយុត្តិធម៌ បុរសជាឪពុក ចុងបានឆ្លើយសារភាព ទទួលស្គាល់កំហុសថាពិតជាបាន ចាប់រំលោភ កូនស្រីខ្លួនពិតមែន។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជ្ជូនទៅកាន់មន្ទីរស្រាវជ្រាវ ទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការទៅតាមនីតិវិធីច្បាប់់៕

Facebook Comments
Loading...