ដឹងរឿងពិតហើយ ករណីឪពុក ប្រើហឹ.ង្សាទៅលើកូនស្រី ផ្អើលពេញបណ្តាញសង្គម  មូលហេតុ មកពីរឿងមួយនេះ 

0
338

ព្រះវិហារ ៖ ករណី បុរសជាឪពុក ប្រើហឹ.ង្សា ទៅលើកូនស្រី ហើយត្រូវបានអ្នកភូមិថតសកម្មភាពបានបង្ហោះ ផ្អើលពេញ បណ្តាញសង្គម ពេលនេះជនបង្កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជួនទៅតលាការ មានវិធានការទៅតាមផ្លូវច្បាប់ហើយ មូលហេតុដោយសារឪពុក ខូចចិត្តរឿងប្រពន្ឋរត់ចោលថ្មីៗ ហើយខឹងកូនស្រី  ទៅនៅជាមួយប្តីទៀត កើតក្តីខឹងសម្បា ក៏ប្រើហឹង្សាតែម្តង។

ករណីហឹង្សា នេះបានកើតលើង កាលពីវេលាម៉ោង8 នឹង30នាទីព្រឹក ថ្ងៃទី15ខែកក្តដា ឆ្នាំ2022 នៅចំណុចភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ  ជនបង្ករជាឪពុក មានឈ្មោះ សន សំណាង អាយុ41ឆ្នាំ មានទីលំនៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មុខរបកសិករ បានប្រើហឹង្សាទៅលើកូនចិញ្ចឹមឈ្មោះ យ៉េង ណា ស យ អាយុ17ឆ្នាំ។ លោកវិរះសេនិយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មីបានអោយដឹងថា ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អោយដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណីហឹង្សានៅក្នុងក្នុងគ្រួសា ដែលបានបង្ហោះនឹងចែកចាយតាមបណ្តាញព័ត៍មានសង្គម នៅវេលាម៉ោង8នឹង30នាទីព្រឺកថ្ងៃទី15ខែកក្តដា កម្លាំងអធិការនគរបាលស្រុកសង្គមថ្មីបានចុះទៅដល់ភូមិ ឃុំ ខាងលើ នឹងបាននាំខ្លួនជនសង្សយ័ខាង លើយកមកសាកសួនៅអធិការនគរបាលស្រុកសង្គមថ្មី។ លោកបន្តថា មូលហេតុឈានទៅដល់ប្រើហឹង្សាទៅលើកូនចិញ្ចឹម គឺបណ្តាលមកពី ឪពុកខឹងកូនស្រី ទៅរស់នៅជាមួយប្តី ស្ថិតរស់នៅជាមួយគ្នាភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយឪពុកទៅហៅឲ្យមករស់នៅនិងបំរើ គាត់វិញ តែនាងមិនព្រម ក៏បានប្រើអំពើហិង្សា វាយតប់ទៅលើកូនស្រី នៅបរិវេនដីឡូត៍ផ្ទះឈ្មោះជ ជឿន ត្រូវជាម្តាយបង្កើតឈ្មោះ អី សំនាង ត្រូវជាសង្សានារីរងគ្រោះតែម្តង  ។ ក្រោយមកសកម្មភាព ហឹង្សាឪពុក វាយទាត់ធាក់ ទៅលើកូនស្រី យ៉ាងចាស់ដៃ គ្មានក្តីមេត្តា ត្រូវបានគណនីFacebook ឈ្មោះ Hiang Sukha បានថតបង្ហោះ នៅលើបណ្តាញសង្គមរហូតដល់ ដឹងដល់សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនដៃដល់តែម្តង។

ប្រភពដដែលបន្តថា មុនមានអំពើហឹង្សាមួយថ្ងៃ ជនដៃដល់ ជាឪពុក ត្រូវបាន ស្ត្រីជា ប្រពន្ធ រត់ចោល មូលហេតុ ដោយសាររស់នៅមិនចុះសម្រុងនិងគ្នា ក្រោយមក ឳពុកទៅតាមកូនស្រីអោយមក រួមរស់បំរើឳពុក តែកូនមិនព្រមមកក៍ឈានទៅដល់ប្រើហឹង្សាតែម្តង។

លោកអធិការបញ្ជាក់ថា តាមពិតជនរងគ្រោះត្រូវជាក្មួយបង្កើតនឹងជនបង្ក ដែលបានយកមកចិញ្ចឹមតាំងពីតូចមកដោយសាជនសង្សយ័នឹងប្រពន្ឋមិនមានកូនទេ ទើបយកក្មួយមកចិញ្ចឹម ទុកជាកូនបង្កើត។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...