លោកជា ខេមា ! ឆ្នាំ២០២៣នេះយើងកសាងសមាជិកបក្សបានហើយ យើងនិងជម្រុញឲ្យពួកគាត់ទាំងនោះបោះឆ្នោតនៅកន្លែងដែលពួកគាត់ស្នាក់នៅតែម្តង

0
434

ភ្នំពេញ ៖ លោកជា ខេមា ប្រធានលេខាធិការដ្ឋាន ក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គកាសហជីព និងចលនាកម្មករនិយោជិកតាមរោងចក្រ សហគ្រាស គ្រិះស្ថានខណ្ឌ​ព្រែកព្នៅ បានមានប្រសាសន៍ថា ក្នុងខណ្ឌព្រែកព្នៅមានរោងចក្រចំនួន៥ ដោយកន្លងមកមុនកូវីដ យើងកសាងបាន៤រោងចក្របានចំនួន៤៦៥នាក់ ដោយ​ពេលនោះយើងគិតថាកម្មករ មួយចំនួនធំត្រូវទៅ បោះឆ្នោតនៅតាម ស្រុកកំណើតរបស់ខ្លួន តែចាប់ពីពេលនេះទៅយើងនិងធ្វើបច្ចប្បន្នភាពទាំងអស់ឡើងវិញទាំង៥រោងចក្រ ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះយើងកសាងសមា​ជិកបក្សបានហើយ យើងនិងជម្រុញឲ្យពួកគាត់ទាំងនោះបោះឆ្នោតនៅកន្លែងដែលពួកគាត់ស្នាក់នៅតែម្តង។

ការលើកឡើងរបស់លោកជា ខេមា នេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព សមាជិកគណបក្ស បង្កើតអង្គការចាត់តាំងបក្ស ពង្រីកសមាជិកគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរបក្សខណ្ឌព្រែកព្នៅ ក្រោមអធិប្បតីយភាពលោកម៉ម ម៉ាលី ប្រធានលេខា​ធិការដ្ឋាន ក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គកាសហជីព និងចលនាកម្មករនិយោជិកតាមរោងចក្រ សហគ្រាស គ្រិះស្ថាន រាជធានីភ្នំពេញ។

លោកបន្តថា ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ កម្មករគឺត្រូវបាន​កំណត់​ឲ្យចុះ​ឈ្មោះ នៅតាមកន្លែងស្នាក់នៅ តាមផ្ទះ​ជួល​ជិត​រោងចក្ររបស់ពួកគេ។ ដូចនេះក្រុមការងាយើងត្រូវប្រមូលផ្តុំសង្កត់ធ្ងន់ លើសមា​ស​ភាព​សហជីព ដែលជាអ្នកនៅជាមួយកម្មករផ្ទាល់ ជាអ្នកដឹងសុខដឹងទុក្ខអំ​ពីជីវភាពរស់​នៅ​របស់កម្មករ ក៍ដូចជាឲ្យទទួលការខុសត្រូវ តាមកន្លែងនិមួយៗផងដែរ។

ចំណែកលោកម៉ម ម៉ាលី បានមានប្រសាសាន៍ថា លោកសុំឲ្យក្រុមការងារទាំងអស់ទាំងថ្នាក់សង្កាត់និងខណ្ឌត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ហើយសហជីពរបស់គណបក្សប្រជា​ជន​កម្ពុជា ​នៅតាម​ខណ្ឌ​និងបណ្តា​សង្កា​ត់​ទាំង​៥ដែលមានរោងចក្រ ត្រូវ​បន្ដ​ខិតខំ​ដោយ​យក​ចិ​ត្ត​ទុកដាក់​ចុះ​ជួបកម្មករ​នៅតាម​រោងចក្រ​ ជាប្រចាំ​កុំឲ្យដាច់ឲ្យសោះដើម្បីដឹងសតិអារម្មណ៍របស់ពួកគាត់។

លោកបន្តថាក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គី​ភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​កម្មករ ឲ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ថា ​ក្រុម​ការងារសហជីព តាមរោងចក្រ សហគ្រាស និងគ្រិះស្ថានក្នុងខណ្ឌ​ព្រែកព្នៅ និងសង្កាត់ទាំង៥​ត្រូវមាន​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ឲ្យបានល្អប្រសើរដើម្បីគណបក្សប្រជាជនកម្ពុជា យើងទទួលជ័យជំនះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះបន្តដឹកនាំប្រទេសបន្តទៀត៕

 

Facebook Comments
Loading...