ប្រជាពលរដ្ឋគ្រប់រូបត្រូវឆ្លើយធាទេចំពោះគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ច ទើបយើងបង្ក្រាបគ្រឿងញៀនចេញពីមូលដ្ឋានយើងបាន

0
269

ភ្នំពេញ ៖ ក្នុងពិធីផ្សព្វផ្សាយគ្រោះថ្នាក់អំពីគ្រឿងញៀននៅក្នុងសហគមន៍អណ្តូង៤និងអណ្តូង៦ ក្នុងសង្កាត់គោករកា នៅថ្ងដទី១៦ ខែកក្កដា ឆ្នាំ២០២២នេះលោកហួត  លាភពិសិដ្ឋ អភិបាលខណ្ដស្តីទីខណ្ឌព្រេឌកព្នៅ បានមានប្រសាសន៍ថា បច្ចប្បន្នយើងសង្កេ​តឃើញថា ការចរាចណ៍និងប្រើប្រាស់គ្រឿងញៀនមានការកើនឡើងគួរអោយព្រួយបារម្មណ៍ នៅក្នុងខណ្ឌព្តែកព្នៅ ក៍ដូចជានៅក្នុងរាជធានីភ្នំពេញទាំងមូល ដូចនេះប្រជាពលរដ្ឋគ្រប់រូបត្រូវឆ្លើយធាទេចំពោះគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចទើបយើងបង្ក្រាបគ្រឿងញៀនចេញពីមូលដ្ឋានយើងបាន។

លោកបន្តថា មិនថាតែអ្នកមាន អ្នកក្រ អ្នកធ្វើការតូចធំ នោះទេឲ្យតែជាប់ពាក់ព័ន្ធនិងគ្រឿងញៀននោះសមត្ថកិច្ចបង្ក្រាបហើយ មិនថាពេលណានោះទេ។ លោកបញ្ជាក់ថាគ្រួសារមួយបើមានអ្នកណាម្នាក់សេពគ្រឿងញៀនហើយ គ្រួសារនោះរស់នៅមិនបានសុខដូចគេទេ មានតែការភ័យខ្លាចគ្រប់បែបយ៉ាង។ តែយ៉ាងណាបើស្រលាញ់សាច់ញាតិដែលញៀនគ្រឿងញៀនត្រូវរាយការមកសមត្ថកិច្ចជាបន្ទាន់ ដើម្បីយកទៅបន្សាយកុំអោយគ្រោះថ្នាក់ខ្លាំងជាងនេះទៀត។

ចំណែកលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌបានលើកឡើងផងដែរថា បងប្អូនត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីកាត់បន្ថយ និងបំបាត់អោយអស់ពីសហគមន៍របស់យើង ព្រោះថាអ្នកសេបគ្រឿងញៀន សមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងបន្សាប តែអ្នកជួញដូរសមត្ថកិច្ចចាប់បានគឺត្រូវបញ្ជូនទៅតុលាការកាត់ទោសទៅតាមច្បាប់។ លោកបន្តថា យើងអស់គ្នាកុំប្រងើយកន្តើយឲ្យសោះចំពោះគ្រឿងញៀន ព្រោះថាថ្ងៃនេះកូនគេ ប្អូនគេ ក្មួយគេ ក្រែងថ្ងៃក្រោយអាចធ្លាក់មកលើកូនយើង ប្អូនយើង ក្មួយយើងវិញមិនខាន។

ដោយឡែកលោក ហែម ឬទ្ធី នាយករងរដ្ឋបាលក៍បានលើកឡើងផងដែរថា ក្នុងការចូលរួមសហការ ទប់ស្កាត់ និងបង្រាបអោយអស់គ្រឿងញៀននេះ ទី១ប្រជាពលរដ្ឋត្រូវបង្កា ទី២ប្រជាពលរដ្ឋត្រូវនែនាំ និងទី៣ប្រជាពលរដ្ឋត្រូវរាយការណ៍ បើបងប្អូនចូលរួមបានចំណុចទាំង៣នេះ នោះគ្រឿងញៀនមិនមានក្នុងសហគមន៍យើងទៀតនោះទេ។កន្លងមកប្រជាពលរដ្ឋតែងតែសូមណូមពរអោយសមត្ថកិច្ចបង្រាបអោយអស់គ្រឿងញៀនក្នុងមូលដ្ឋាន តែទាល់​តែបងប្អូនចូលរួមសហការផងដែរទើបបានយើងបង្ក្រាបទៅអស់បាន កុំលាក់ឲ្យសោះបើស្រលាញ់សាច់ញាតិបងប្អូននោះ៕

Facebook Comments
Loading...