វើលខាប់នៅ​ប្រទេស​កាតា ហាមរួមភេទ ហាមឱបថើប​ជា​សាធារណៈ ​ពិសេសការ​ផឹកស្រា​អបអរការប្រកួតមិនត្រូវ​បានអនុញ្ញាត​ឡើយ

0
722

បរទេស ៖ យោងតាម​សារព័ត៌មាន Daily Star ប្រភព​ផ្ទៃក្នុង​បាន​បង្ហើប​ថា អ្នកគាំទ្រ​បាល់ទាត់​ដែល​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ប្រទេស​កាតា ក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ នឹង​បាន​ស្គាល់​កាន់តែច្បាស់​ជាមួយ​ច្បាប់​ដ៏​តឹងរឹង​របស់​ប្រទេស​អារ៉ាប់​ ដោយសារតែ​ការរួម​ភេទ ដែល​គេ​ចាត់ទុកថា “​ខុសច្បាប់​” ត្រូវបាន​ហាមឃាត់ សូម្បីតែ​ការឱបថើប​ជា​សាធារណៈ ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​​។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្មាន​ការ​រួមភេទ​សម្រាប់​អ្នក​នៅ​លីវ​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​៖ ការ​រួមភេទ​មុនពេល​រៀបការ គឺ​ខុសច្បាប់​រួចទៅហើយ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ម៉ូស្លីម ដោយ​​មិន​គិតពី​អ្នកជា​នរណា​ឡើយ​។ ប្រភព​បាន​លាតត្រដាង​ថា អ្នកចូលរួម​ក្នុងការ​ប្រកួត World Cup នឹងមិន​ត្រូវបាន​គេ​លើកលែង​នោះទេ​។ «​ការរួម​ភេទ​អាចធ្វើ​ទៅបាន លុះត្រាតែ​ជា​ប្តី​ប្រពន្ធ​។ ហើយ​ប្រាកដ​ណាស់ នឹងមិន​មានការ​អនុញ្ញាត​ឱ្យ​រួមភេទ​ទាំង​មិនទាន់​រៀបការ​ក្នុង​ព្រឹត្តិការណ៍​នេះឡើយ​»​។

​ប្រភព​ដែលជា​មន្ត្រី​ប៉ូលីស​បាន​បន្ថែមថា អ្នក​ល្មើសច្បាប់​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល៧​ឆ្នាំ ហើយ​បន្ថែមថា​ សូម្បីតែ​ការឱបថើប​ជា​សាធារណៈ ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​។​ «​កាតា​ជា​ប្រទេស​អភិរក្សនិយម ហើយ​ការបង្ហាញ​ក្តី​ស្រលាញ់​ជា​សាធារណៈ​ត្រូវបាន​បិទបាំង​។ ខណៈដែល​វប្បធម៌​នៃ​ការ​ផឹកស្រា​បន្ទាប់ពី​ការប្រកួត​មួយ ដែល​អ្នកគាំទ្រ​បាល់ទាត់​ស្រឡាញ់​ខ្លាំង ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ ពិតជា​នឹងមិន​មានការ​ជប់លៀង​អ្វី​ទាំងអស់​។ មនុស្ស​គ្រប់រូប​ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​សកម្មភាព​របស់​ពួកគេ លុះត្រាតែ​ពួកគេ​ចង់​ប្រថុយ​ជាប់ពន្ធ​ធនាគារ​។ ជាការ​ហាមប្រាម​ការរួម​ភេទ​នៅក្នុង​ការប្រកួត World Cup ឆ្នាំនេះ​ជា​លើកដំបូង​។​» ប្រភព​ដដែល​បានបង្ហាញ​អ្នកគាំទ្រ​ត្រូវតែ​ត្រៀមខ្លួន​។​ ការស្រលាញ់​ភេទ​ផ្ទុយគ្នា (LGBTQIA+) ក៏ត្រូវ​បាន​ព្រមាន​មិន​ឱ្យធ្វើ​សកម្មភាព​ផ្លូវភេទ​ដែរ ទោះ​រៀបការ​ហើយ ឬក៏​អត់​។លើសពីនេះ កាសែត Mirror រាយការណ៍​ថា (​ទង់​ឥន្ទធនូ​) ដែល​បញ្ជាក់​ពី​ការស្រលាញ់​ភេទ​ដូចគ្នា ក៏​ត្រូវបាន​ហាមឃាត់ នេះ​បើ​យោងតាម​ឧ​ត្ត​ម​សេនីយ៍ Abdulaziz Abdullah Al Ansari ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​កាតា​។ «​ប្រសិនបើ​គាត់ (​អ្នកគាំទ្រ​) លើក​ទង់​ឥន្ទធនូ ហើយ​ខ្ញុំ​យក​វាពី​គាត់ វា​មិនមែន​ដោយសារ​ខ្ញុំ​ពិតជា​ចង់យក​វា ដើម្បី​ប្រមាថ​គាត់​ទេ ប៉ុន្តែ​ដើម្បី​ការពារ​គាត់​។ ព្រោះ​បើ​វា​មិនមែនជា​រូបខ្ញុំ អ្នកផ្សេង​នៅ​ជុំវិញ​គាត់​អាច​នឹង​វាយប្រហារ (​គាត់​)​។ ខ្ញុំ​មិនអាច​ធានា​នូវ​អាកប្បកិរិយា​របស់​មនុស្ស​ទាំងមូល​បានទេ​។ ហើយ​ខ្ញុំ​នឹង​ប្រាប់​គាត់​»​។​

FIFA World Cup 2022 នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​២១ ខែ​ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​៕

Facebook Comments
Loading...