ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ហើយសមាជិកសភារុស្ស៊ី បានទាមទារឲ្យមានការកាត់ទោសទាហានមួយចំនួន

0
334

បរទេស ៖ ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ហើយសមាជិកសភារុស្ស៊ី បានទាមទារឲ្យមានការកាត់ទោសទាហានមួយចំនួន ហើយប្រសិនបើរឿងនេះត្រូវបានបញ្ជាក់មែននោះ ព័ត៌មាននេះ អាចបំផ្លាញដល់កិច្ចចរចាសន្តិភាពដែលមានបញ្ហារួចទៅហើយរវាងភាគីទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍កាលពីថ្ងៃអង្គារទី០៧ខែមិថុនាថា ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់នៅទីក្រុង Mariupol ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការស៊ើបអង្កេត។ រដ្ឋាភិបាលទីក្រុងកៀវ កំពុងព្យាយាមធ្វើការដោះដូរទាហានរុស្ស៊ី ជាមួយអ្នកការពាររោងចក្រ Azovstal ប្រហែល២០០០នាក់ ប៉ុន្តែសមាជិកសភារុស្ស៊ី បានទាមទារឲ្យមានការកាត់ទោសទាហានមួយចំនួន។តាមប្រភពដែលសារព័ត៌មាន Tass ដកស្រង់, ទាហានអ៊ុយក្រែនជាង ១០០០ នាក់មកពីរោងចក្រ Azovstal ត្រូវបានគេនាំទៅប្រទេសរុស្ស៊ី។ ស្ថាប័នអនុវត្តច្បាប់ កំពុងធ្វើការជាមួយពួកគេយ៉ាងជិតស្និទ្ធ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលអាចនឹងកើតឡើងបន្ទាប់នោះទេ។ ប្រភពក៏បានប្រាប់សារព័ត៌មាន Tass ដែរថា ពេលក្រោយ អ្នកទោសអ៊ុយក្រែនច្រើននាក់ទៀត នឹងត្រូវបញ្ជូនទៅរុស្ស៊ី៕

Facebook Comments
Loading...