នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានហើយ ជនសង្ស័យ២នាក់ ដែលជំនាញខាងលួចម៉ូតូ

0
7893

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជំនាញដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនកាលពីម៉ោង៨និង៣០នាទីយប់ នៅថ្ងៃទី ២៩ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចមុខហាង Dara BBQ ផ្លូវលេខ៩០៧ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ាន ធាវី ភេទស្រី អាយុ៣០ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្ទះលេខ៩៧ផ្លូវ៩៩ក្រុមទី៨ ភូមិទួលសង្កែ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ។

ចំណែកជនសង្ស័យទាំង០២នាក់ ឈ្មោះធីម តាំងលីម អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់បន្ទប់ជួលនៅក្រុមទី៤ ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និង ឈ្មោះ ណុប ដារ៉ា អាយុ១៩ឆ្នាំ មានទីលំនៅស្នាក់បន្ទប់ជួល ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆាំ្នវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូមុខហាងភ្លេចដកកូនសោម៉ូតូដើរចូលហាងបាត់មានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកpcxមកឈប់មុខហាងឱកាសល្អបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសំរេចរួចគេចខ្លួនបាត់។ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមទាំងវត្ថុតាងនៅចំណុចផ្លូវ៩៣ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១វេលាម៉ោង២៣និង០០នាទីយប់នាំមកប៉ុស្តិ៍ធ្វើការសាកសួរបន្ត។

សម្ភារៈដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ស សា្លកលេខភ្នំពេញ1 DE- 0472(របស់ជនរងគ្រោះបានប្រគល់ជូនមា្ចស់វិញ និថម៉ូតូ១គ្រឿងម៉ាកហុងដា PCX ពណ៌ខ្មៅស្លាកលេខភ្នំពេញ1CB-9249(ជារបស់ជនសង្ស័យ)។

ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

Facebook Comments
Loading...