ស្នេហាកម្មរន្ទះ ស្គាល់គ្នាតាមហ្វេសប៊ុកបាន២ថ្ងៃ ចាញ់បោ.កប្រុសព្រាន ដែលជួបមុខមិនសមបំណងយកទូរស័ព្ទគេចខ្លួនបាត់

0
3282

ភ្នំពេញ ៖ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ លង់និងសម្តី ផ្អែម បានចាញ់បោ.កប្រុសព្រានដែលស្គាល់គ្នាតាមហ្វេសប៊ុកបាន២ថ្ងៃ ល្បួងថានាំ នាងដើរលេងនឹង នាំគ្នាចូលផ្ទះសំណាក់ នៅពេលជួបមុនគ្នាមុខគ្នាមិនសមបំណង ប្រើល្បិចធ្វើជាខ្ចីទូរសព្វ័នារីរងគ្រោះ តេ រួចច្រាននារីរងគ្រោះ ចេញឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោល។

ករណីស្នេហាកម្មរន្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២ នៅចំណុចម្តុំដីវាល ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះខាងលើនេះ មានឈ្មោះ ន ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងមានស្រុកកំណើតនៅខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានពីនារី រងគ្រោះ បាននិយាយប្រាប់ថា ជនសង្ស័យដែលជាប្រុសស្នេហ៍រូបនោះបានទាក់ទងជាមួយនារីរងគ្រោះបានរយៈពេលចំនួន២ថ្ងៃមកហើយ ដោយស្គាល់គ្នាតាមរយៈឆាតហ្វេសប៊ុក។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានណាត់ជួបនារីរងគ្រោះដោយសន្យាថា ជួបគ្នានៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងនាំនាងទៅដើរលេង ដោយជនសង្ស័យដែលជាប្រុសស្នេហ៍បានអោយនារីរងគ្រោះជិះម៉ូតូកង់បីមកជួបគ្នា លុះពេលនារីរងគ្រោះមកចាំនៅចំណុចកើតហេតុតែម្នាក់ឯង ម្តុំដីវាល ក៏ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានមកសួរនាំ បន្ទាប់មកជនសង្ស័យជាប្រុសស្នេហ៍ក៏បានខ្ចីទូរស័ព្ទតេ បន្ទាប់មកជនសង្ស័យជាប្រុសស្នេហ៍ ក៏បានច្រាននារីរងគ្រោះចេញ ហើយយកទូរស័ព្ទដៃឡើងលើម៉ូតូ រួចជិះរត់គេចខ្លួនបាត់ ធ្វើអោយនារីរងគ្រោះយំសោកស្តាយទូរស័ព្ទរបស់នាងតែម្តង។ ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានសន្តិសុខម្នាក់នៅជិតកន្លែងកើតហេតុ ឃើញ ជិះឌុបនាងចុះឡើងៗដើម្បីតាមរកជនសង្ស័យ តែរកមិនឃើញ ទើបដឹកនារីរងគ្រោះទៅប្តឹងទៅនគរបាលប៉ុស្តិ៍កាកាបទី២តែម្តង។

ក្រោយពីកើតហេតុ មហាជនសម្តែងការហួសចិត្ត ខ្លួនជាស្រីហេតុអីស្គាល់គ្នា តាមហ្វេកបុកតែពីថ្ងៃហេតុអី ហ៊ានទៅជួប ប្រុសស្នេហ៏កន្លែងស្ងាត់បែបនេះ នេះសំណាងហើយ ដែលប្រុសព្រាននោះ មិនធ្វើបាបនាង នេះចាត់ទុកជាមេរៀនដល់ យុវនារីទាំងឡាយកុំអាល់លង់ចិត្តស្នេហាតាមហ្វេកបុកពេក៕

Facebook Comments
Loading...