ក្រុមស្ត្រីជើងឆើត ដៃមឹកបីនាក់ដែលមានជំនាញខាងលួចកាត់ខ្សែក នៅតាមការប្រគុំតន្ត្រី ត្រូវអស់លក្ខណ៏ ដោយសារចៃដន្យអ្នកទៅទស្សនាថតលេងជាប់សកម្មភាព

0
3053

បាត់ដំបង ៖ ស្ត្រីជើងឆើត ដៃមឹកបីនាក់ ជា មុខសញ្ញាសង្ស័យ ខាងលួចកាត់ខ្សែក នៅតាមការប្រគុំតន្ត្រីនានា ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនតែក្នុងរយៈពេល២ម៉ោង ក្រោយពីពួកគេបានធ្វើសកម្មភាពកាត់ខ្សែក ហើយចៃដន្យ អ្នកទស្សនា ការប្រគុំតន្ត្រី  ថតសកម្មភាពលេងបែជាជាប់សកម្មភាព ចោរលួចកាត់ខ្សែក។

សកម្មភាពកាត់ខ្សែក នេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨ និង៤៥នាទី យប់ ក្នុងកម្មវិធីខនសឺតភេសជ្ជ:ប៊ូត្រង ស្ថិតនៅ ចំណុច ក្រុមទី០៦ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ មន្រ្តីនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា នៅថ្ងៃកើតហេតុ នៅក្នុងភូមិ មានការប្រគុំតន្ត្រី  ស្ត្រីរងគ្រោះក៏បាន នាំគ្រុមគ្រួសារទៅទស្សនាកំសាន្ត ខណះពេលកំពុងឈរមើលការប្រគុំតន្ត្រី ក៏ស្រាប់តែមានជនសង្ស័យ បីនាក់ទៅក្បែរួចធ្វើសកម្មភាព កាត់ខ្សែក បានសម្រេច ដៃដន្យ ប្រជាពលរដ្ឋដែលទៅកំសាន្តដែរ ថត ពីទិដ្ឋភាពលេង ក៏ថតជាប់ ពីសកម្មភាព ចោរទាំងនោះធ្វើសកម្មភាព ហើយក៏ទៅប្រាប់ស្ត្រីរងគ្រោះ  បន្ទាប់មកស្ត្រីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៏។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះទោម សទ្ធា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល រួចមក នៅវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃដដែល កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ ចុះស្រាវជ្រាវ តាមរយះវិដេអូ ដែល អ្នកចូលទៅមើលការប្រគុំតន្រ្តីថតជាប់ពីសកម្មភាព ពួកគេធ្វើលួចកាត់ខ្សែក ស្ត្រីម្នាក់ស្តែង ៗនិងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១.ឈ្មោះ អ៊ុ ណៃ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ គង់ សុភាព ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ និង៣.ឈ្មោះ ខេង សូលាវ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីសាកសួរស្ត្រីជាជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែកផ្លាកទីនទម្ងន់០៥ជី តម្លៃ១៤០០ដុល្លារ របស់ជនរងគ្រោះ ខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...