លោក វ្ល៉ាឌីមៀ ពូទីន និងផ្ទេរអំណាចរយៈពេលខ្លីប្រធានក្រុមប្រឹក្សាសន្តិសុខរបស់សសហព័ន្ធរុស្ស៊ី ដើម្បីធ្វើរឿងមួយនេះជាដាច់ខាត

0
10175

បរទេស ៖ បើយោងតាមការបង្ហោះលើបណ្ដាញ Telegram ដែលមានឈ្មោះថា “General SVR” បានឲ្យដឹងថា លោក ពូទីន នឹងផ្ទេរការគ្រប់គ្រងរដ្ឋាភិបាលរបស់រុស្ស៊ីទៅឲ្យលោក Nikolai Patrushev ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់សសហព័ន្ធរុស្ស៊ី ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺអំឡុងពេលលោកទទួលការវះកាត់ជំងឺមហារីក និងសម្រាកព្យាបាលជំងឺ។

គណនីដែលត្រូវបានរាយការណ៍ថាគ្រប់គ្រងដោយអតីតឧត្តមសេនីយឯកផ្នែកចារកម្មបរទេសរបស់រុស្ស៊ីបានរាយការណ៍ថា លោក ពូទីន ត្រូវតែទទួលការវះកាត់ជាដាច់ខាត បន្ទាប់ពីមានការណែនាំដោយវេជ្ជបណ្ឌិត ។ទន្ទឹមនោះមានការសាកសួរជាច្រើនលើលោក ពូទីន ដែលបច្ចុប្បន្នមានវ័យ ៧០ ឆ្នាំអំពីសុខភាពរាងកាយទ្រុឌទ្រោមរបស់លោក ជាពិសេសគឺកាលពីខែមុន នៅពេលដែលលោកត្រូវបានគេមើលឃើញថាកំពុងកាន់តុ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕

Facebook Comments
Loading...