ក្រសួងអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៤ ដល់១០ឧសភា

0
631

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង   ពីអាកាសធាតុដោយបាន ធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័   ចាប់ពីថ្ងៃទី៤ ដល់១០ ឧសភា ឆ្នាំ២០២២ខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៣ ខែឧសភា ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៤ – ១០ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ។

ក្រសួងធនធានទឹកបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ និងសីតុណ្ណភាពអតិបរមាមានពី៣៤-៣៧ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង ។ ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី២២-២៥ និងមានសីតុណ្ណភាពអតិបរមាមានពី៣៤-៣៧ អង្សាសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ អង្សាសេ និងសីតុណ្ណភាពអតិបរមាមានពី៣០-៣៤អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

Facebook Comments
Loading...