រថយន្តដឹកទំនិញធុនយក្ស០៦គ្រឿងដឹកទំនិញគេចពន្ធ និងឈើប្រណីត» លោតឆត្រ័ដឹកចេញតាមស្លាបស្តាំនៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឆ្ពោះទៅប៉ុស្តិ៍ព្រំដែនជប់ព្រីង

0
6873

ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៧ មេសា មាន រថយន្តដឹកទំនិញធុនយក្ស០៦គ្រឿងដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិក និងឈើប្រណីត» ត្រូវបាន ក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំនៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ត្រង់ចំណុចប្រប្រឡាយទាហាន ឆ្ពោះទៅប៉ុស្តិ៍ព្រំដែនជប់ព្រីង ចម្ងាយប្រមាណជាង១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីងឃុំថ្មី ស្រុកកំពង់រោទិ៍ បានដោយសុខសុវត្តិភាព  មិនរំខានដំណេកមន្ត្រីជំនាញនៅតាមគោលដៅនោះឡើយ ។

ប្រភពបន្តថា រថយន្តដឹកទំនិញគេចពន្ធក្នុងចំណោម៧គ្រឿង ទី១-ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខស្វាយរៀង3A9099 ។ ទី២-ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ3A-9974 ។ ទី៣-ស្វាយរៀង3A-8088 ភ្នំពេញ 3A3916 ហើយចំនួន២គ្រឿងផ្សេងទៀត មិនអាចផ្តិតយកស្លាកលេខបាន។

បើតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដឹកទំនិញគេចពន្ធតាមរថយន្តធុនយក្សទាំងនេះគឺបានធ្វើនាំទំនិញចេញទៅប្រទេសវៀតណាមកន្លះខែមកហើយ គឺឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័ន មកយកប្រាក់ពីឈ្មួញសង្ស័យត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ ។ ទាក់ទិនករណីនេះដែរ មិនអាចសុំការបំភ្លឺពីមន្ត្រីនគបាលប៉ុស្តិ៍ព្រំដែនជប់ព្រីងប្រឡាយដីថ្មីបានទេ មកដល់ព្រឹកថ្ងៃទី២៨ មេសា ២០២២នេះ ។ រីឯលោកវរសេនីយ៍ រស់ ភឿន នាយប៉ុស្តិ៍វរព្រំដែនសំយ៉ោងបានប្រាប់អ្នកសារព័ត៌មានយើងថា ការឈ្មួញដឹកទំនិញគេចពន្ធនេះ គឺពុំមែនក្នុងដែនដីលោកគ្រប់គ្រងទេ គឺជាស្លាបស្តាំរបស់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ។យ៉ាងណាក៏ដោយ នៅមនអាចទាក់ទងសុំការបំភ្លឺពីលោក ចាន់ តារា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍បានទេ រហូតមកដល់ព្រឹកថ្ងៃទី២៨ មេសា នេះ ។ប្រភព៖កោះសន្តិភាព

Facebook Comments
Loading...