តម្លៃសន្តិភាពគឺថ្លៃណាស់ មានសន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចរក្សាតម្លៃនេះបាន

0
3228

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស ក្នុងភូមិសំរោងជើង នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោកយ៉ិន អ៊ីម ប្រធានគនកម្មាធិកាគណបក្សសង្កាត់សំរោង បានមានប្រសាសន៍ថា តម្លៃសន្តិភាពគឺថ្លៃណាស់ មានសន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។

លោកបន្ថែមថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយប្រជាពលរដ្ឋទាំងអស់ត្រូវយោគយល់គ្នា ស្រលាញ់គ្នា យកអាសរគ្នា ដើម្បីបានសេចក្តីសុខក្នុងដំបូលសន្តិភាពតែមួយ។ ហើយសូមបងប្អូនទាំងអស់កុំភ្លើតភ្លើន និងតាមការញុះញង់របស់ពួកអគតិមួយចំនួនឲ្យសោះ ព្រោះយើងចង់បានសន្តិភាព។

ចំណែកលោកស៊ូ ស៊ីវត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ផងដែរថា បើគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតថ្នាក់សង្កាត់ និងថ្នាក់ជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងក្នុងក្រុង ជាយក្រុង និងជនបទ។​ ដូចនេះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ និងខិតខំឃោសនាផ្សពផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។

ដោយឡែកលោកស៊ីម សុផង់ អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងផងដែរ ពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវិដនេះតែម្តង ដែលសម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងដើម្បីមកចាក់ជូនប្រជាពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។ ដូចនេះជាការដឹងគុណដល់សម្តេចសមាជិក សមាជិការទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា៕

Facebook Comments
Loading...