ត្បូងឃ្មុំ ៖ កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២២ ទីតាំងមាន់ជល់និងអាប៉ោងមួយកន្លែង មានម្ចាស់ឈ្មោះ ហាក់ បានកំពុងបើកដំណើរការយ៉ាងរលូនឡើងវិញ ហើយដោយគ្មានការំខានពីមន្រ្តីមូលដ្ឋានឬសមត្ថកិ ច្ចពាក់ពន្ធ័សោះនៅស្រុកក្រូចឆា្ម ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបន្តថាទីតាំង ជល់មាន វង់បៀ អាប៉ោង ខាងលើ បានបើកភ្នាល់ដាក់លុយធំៗណាស់ ហើយសមត្ថកិច្ចហាក់មិនដែលបានចុះបង្ក្រាបបានទាន់ពេលទេ គឺសមត្ថកិច្ចបានចុះទៅដល់ឃើញតែ សង្វៀនតែប៉ុណ្ណោះ ព្រោះមេទីតាំង ដឹងខ្យល់មុន ដឹងសមត្ថកិច្ចចុះទៅពួកគេនាំគ្នាគេចខ្លួនអស់។ ប្រភពដដែលបន្តថា ការមិនបង្ក្រាបបាននេះ សង្ស័យទីតាំងបនល្បែងនេះអាច មានអាងខ្សែធំណាស់ហើយ ទើបបានល្បែងស៊ីសងទាំងនេះ ដំណើរការបាន ដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះ សង្ស័យអស់លោកបានទទួល សំណែ នសែនព្រេន ខ្លះៗអស់ហើយទេដឹង ឬក៏បានសើមមាត់សើម ក ហើយដឹង ទើបបានជាមិនហ៑ានចុះបង្ក្រាបឬក៏ខ្លាចអំណាចទឹក លុយ ពីម្ចាស់ បន ល្បែង បែរជាបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នក ញៀនល្បែងទាំងនោះ ចេញចូលទៅលេងបានដោយសេរី ហាក់បីដូចជាមិនមានការរំខាន ដល់សមត្ថកិច្ច អាជ្ញាធរ ក្នុងមូលដ្ឋានទល់តែសោះ។
គូររំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ៕