ទីតាំងល្បែងភ្នាល់ខុសច្បាប់មួយកន្លែង គ្មានស្លាកយីហោ ជាប់រោងចក្រអាមេរិកកាំង ផ្លូវទួលពង្រ កំពុងបើកលេងយ៉ាងរលូន

0
2117

ភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ មួយកន្លែង គ្មានស្លាកយីហោ ស្ថិតនៅ ជាប់រោងចក្រអាមេរិកកាំង ផ្លូវទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កំពុងលេងយ៉ាងរលូន ដោយគ្មានខ្លាចញញើត សមត្ថកិច្ចបន្តិចណាឡើយ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឱ្យដឹងថា; ទីតាំងល្បែងនេះ បើកលេងជាយូរមកហើយ មិនដែលមានសមត្ថកិច្ចណា! មកបង្ក្រាបទេ!? គឺមាន អ្នកញៀនល្បែងចេញ/ចូល លេងយ៉ាងគគ្រឹកគគ្រេង មិនខ្វល់ពីការឆ្លងជំងឺកូវីដ១៩ អូមីក្រុង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រជាពលរដ្ឋសំណូមពរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នឹងលោកអធិការ ខណ្ឌពោធិ៍សែនជ័យ សូមមេត្តាបង្ក្រាបផងទាន។

សូមរំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្លាប់បានមានប្រសាសន៍លើកឡើងជាច្រើនលើករួចមកហើយ ឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរត្រូវតែ បង្ក្រាបរាល់ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមនៃបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្មជាដើម។ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ទាក់និងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធបានទេដោយសារគ្មានលេខទួរស័ព្ទ ហើយគេហទំព័រយើងរងចាំស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...