តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ថារបាយការណ៍ចោទប្រកាន់របស់អ្នករាយការណ៍ពិសេស លើកឡើងមិនបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

0
2211

ភ្នំពេញ ៖ ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវក្នុងបទអន្តរាគមន៍ឆ្លើយតបទៅនឹងរបាយការណ៍ចោទប្រកាន់របស់អ្នករាយការណ៍ពិសេស ដែលថា សិទ្ធិមនុស្សនិងប្រជា ធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យនិងការព្រួយបារម្ភ ដែលរបាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹម ត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ នៅក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយ ការណ៍ផ្ទាល់មាត់របស់អ្នក រាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឆ្លើយតបថា បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នក រាយការណ៍ពិសេស ចាប់តាំង ពីខែឧសភា ឆ្នាំ២០២១ យ៉ាង ណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹម ត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។ សូមស្នើជាថ្មីម្ដងទៀតឱ្យអ្នក រាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការ ចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក។

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តថា ធាតុពិត សុខសន្តិភាពពេញ លេញ ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិពិតប្រាកដ ដែលអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនបានបំពេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ត្រូវបានសម្រេចទាំងស្រុងតាមរយៈ “នយោ បាយឈ្នះ-ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជោគជ័យនេះបានជំរុញឱ្យកម្ពុជាមាន ការរីកចម្រើននិងការអភិវឌ្ឍ ព្រមទាំងទទួលបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសបានប្រែក្លាយកម្ពុជាជាប្រទេសមាន “ចំណូលមធ្យមកម្រិតទាប” ក្នុងឆ្នាំ២០១៦ និងធ្វើឱ្យកម្ពុជាបំពេញបានជាលើកដំ បូងនូវលក្ខណៈវិនិច្ឆ័យចាក ចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២១។ នៅសប្តាហ៍មុន ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានថ្លែងថា ពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយ បារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា។”

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តទៀតថា កិច្ចសន្ទនាស្តីពីសិទ្ធិ មនុស្សមិនមែនផ្តោតលើការ រត់ប្រណាំងប្រជែងគ្នា និងភាពល្អឥតខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវែង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹង ប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធាន បទនេះ គួរធ្វើឡើងដោយផ្អែក លើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាមអារម្មណ៍យល់ឃើញនោះទេ។

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូចមែន ពិត ប៉ុន្តែមានប្រព័ន្ធផ្សព្វ ផ្សាយទាំងបែបប្រពៃណីនិងឌីជីថល ជិត២.០០០ អង្គ ភាព ដែលក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយដែលតែងតែរិះគន់រដ្ឋាភិបាលជាប្រចាំ មានសហជីពជិត ៦.០០០ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីចំនួនជិត ៦.០០០។ បន្ថែមពីនោះទៀត វាជាប្រការគួរឱ្យអស់សំណើច ដែលអ្នករាយការណ៍ពិសេសទទូចឱ្យមានតម្លាភាពនិងគណនេយ្យភាព ប៉ុន្តែបែរជារិះគន់ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់បញ្ចូលនូវគោលការណ៍ដ៏សំខាន់ទាំង នោះ ចំពោះមូលនិធិ និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល៕

Facebook Comments
Loading...