ពិតជា.សា..ហា.វមែ.ន យុវជនម្នាក់ស្រវឹងស្រា បើកឡានបុ.កមនុស្សខ្ទាត១០ម៉ែត្រហើយ ត្រឡប់ក្រោយមកកិនបន្ថែមទៀត រួចចុចកញ្ចក់ប្រាប់អ្នកជិតខាងថាគេមិនខុសទេ

0
187

សៀមរាប ៖ យុវជនម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបាន ក្រោយពីគេចខ្លួនបាន២ថ្ងៃ បន្ទាប់ពីស្រវឹងស្រាបានបើករថយន្តបុកជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលនៅលើដងផ្លូវ ហើយត្រឡប់រថយន្តមកកិន ជាន់ពីលើជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យស្លា..ប់ ហើយឈប់ឡាន បើកកញ្ចក់ស្រែកប្រាប់អ្នកជិតខាង បែបសឿងថា ខ្លួនគេមិនខុសទេ ជនរងគ្រោះជាអ្នកដើរចូលរថយន្តដោយខ្លួនឯង។

ការឃាត់ខ្លួនជនបង្កខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះរបស់ជនបង្ក ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនបាននោះមានឈ្មោះ អ៊ឹង គីមហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ជនរងគ្រោះមានឈ្មោះ ហឿន លន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា កាលពីម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀម រាប ក្រុង-ខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ប្រផះ ពាក់ស្លាកលេខ សៀមរាប 2B:9699 បានបើកបុកជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលនៅលើដងផ្លូវ ហើយរថយន្តបង្កនោះក៏បានបើកត្រឡប់មកកិនជាន់ពីលើជនរងគ្រោះបន្ថែមទៀតបណ្តាលឱ្យស្លា..ប់ភ្លា.មៗនៅនឹងកន្លែងកើតហេតុ។ បើតាមការស្តាប់បំភ្លឺរបស់សាក្សីឈ្មោះ ឈាន ស្រីលីន ភេទស្រី មុខរបរម៉ាស្សា និងឈ្មោះ ពេស ដាលីន មុខរបរម៉ាស្សា បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោង២៣ និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ពួកខ្លួនទាំងពីរនាក់កំពុងអង្គុយធ្វើការនៅកន្លែងម៉ាស្សាទល់មុខទីតាំងកន្លែងកើតហេតុ ស្រាប់តែឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ១គ្រឿង បើកក្នុងទិសដៅពីលិចទៅកើត បានស៊ីញ៉ូអែបកៀនទៅខាងស្តាំដៃ រួចឈប់នៅខាងលិចហាងម៉ាស្សារបស់ពួកខ្លួនប្រហែល៨ម៉ែត្រ ហើយមានមនុស្សប្រុសជាអ្នកបើកបរបានចុះពីលើរថយន្ត ។ ខណះនោះក៏ស្រាប់តែមានរថយន្ត១គ្រឿងទៀត បើកក្នុងល្បឿនលឿនទៅបុកមនុស្សប្រុសខាងលើ ចំពីក្រោយបណ្តាលឱ្យខ្ទាតប្រហែល១០ម៉ែត្រទៅកណ្តាលទ្រូងថ្នល់បេតុង ។ ចំណែករថយន្តបង្កនោះក៏បានបន្តដំណើទៅមុខ តែពេលនោះឈ្មោះ ឈាន ចរន្ត ភេទប្រុស ជាថៅកែម៉ាស្សាពួកខ្លួនបានស្រែក និងបក់ដៃហៅ ទើបជនបង្កនោះបានបើករថយន្តត្រឡប់ក្រោយវិញ ហើយទម្លាក់កញ្ចក់ចុះ តែមិនពន្លត់ម៉ាស៊ីននោះទេ ហើយបានស្រែកតបមកពួកខ្លួនថា «គេមិនបានខុសអីទេ» បន្ទាប់មកជនបង្កក៏បានបើករថយន្តទៅកិនលើជនរងគ្រោះចំពាក់កណ្តាលខ្លួនបន្ថែមទៀត បណ្តាលឱ្យស្លា..ប់ភ្លា.មៗ ហើយក៏បើករថយន្តគេចខ្លួនទៅទិសខាងលិចបាត់តែម្តងទៅ។

បើតាមឈ្មោះ អ៊ឹង គីមហុង ជាជនបង្កបានឆ្លើយសារ ភាពថា នៅយប់ថ្ងៃកើតហេតុ រូបខ្លួន និងមិត្តភក្តិម្នាក់ទៀតឈ្មោះ ស្រ៊ុន បានចូលទៅផឹកស៊ីនៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ លុះដល់ម៉ោង២៣និង១០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយពួកខ្ញុំស្រវឹងស្រារៀងៗខ្លួន ក៏បានឈប់ផឹក ហើយរូបខ្លួនបានឡើងបើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯង ម៉ាក FORD RANGER តាមផ្លូវក្រវ៉ាតក្រុង លុះដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឱ្យរូបខ្លួនចាប់ហ្វាំងមិនទាន់ ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរសជាអ្នកបើកបរនោះពី ក្រោយមួយទំហឹង បណ្តាលឱ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល៣ទៅ៥ម៉ែត្រដួលសន្លប់នៅផ្លូវប៉េតុង ហើយខ្លួនក៏បន្តល្បឿនទៅមុខប្រហែល៥០ទៅ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញ ក្នុងគោលបំណងមកជួយសង្គ្រោះជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹតផង ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយក៏បើកទៅបុកប៉ះចំពីលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងពេលនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយក៏បានតបទៅមនុស្ស ប្រុស-ស្រីនៅទីនោះថា «ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង» បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុ ព្រោះភ័យខ្លាចប្រជាលរដ្ឋនៅទីនោះប្រើហិ.ង្សាមកលើរូបខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ និងរថយន្ត ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហើយត្រូវបានតំណាងអយ្យការ ឱ្យយកទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

Facebook Comments
Loading...