សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាប់ពីថ្ងៃទី២៣-២៩ ខែមីនា កម្ពុជា អាចនិងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំផ្គ រន្ទះ និងខ្យល់កន្ត្រាក់

0
499

ភ្នំពេញ ៖ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៩ ខែមីនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹកបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។* ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។* ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង៕

Facebook Comments
Loading...