សម្តេចតេជោ ! សុំការប្រើប្រាស់អគារ ការប្រើប្រាស់នូវឧបករណ៍សម្ភារៈ បច្ចេកទេស គឺត្រូវតែធ្វើឲ្យបានម៉ត់ចត់ ឲ្យបានល្អ និងរយៈពេលវែង

0
161

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើឲ្យមានសមិទ្ធផល គឺជារឿងដែលលំបាកមួយហើយ តែបញ្ហាធ្វើឲ្យមាននិរន្តភាពនោះ គឺជាបញ្ហាមួយទៀតដែលត្រូវគិតគូរ អញ្ចឹងទេ សុំការប្រើប្រាស់ធ្វើឲ្យបានម៉ត់ចត់ ឲ្យបានល្អ និងឲ្យបានរយៈពេលវែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងមកសម្ដេចតែងតែលើកឡើងថា ការធ្វើឲ្យមានសមិទ្ធផល គឺជាការលំបាកមួយហើយ ក៏ប៉ុន្តែនិរន្តភារបស់វាគឺជាបញ្ហាមួយទៀត ដែលកាន់តែពិកបាក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «អញ្ចឹងទេ សុំការប្រើប្រាស់អគារ ការប្រើប្រាស់នូវឧបករណ៍សម្ភារៈ បច្ចេកទេសរបស់យើង គឺត្រូវតែធ្វើឲ្យបានម៉ត់ចត់ ឲ្យបានល្អ ដែលមានអាយុកាលប្រើប្រាស់ រយៈពេលវែង»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើតាមក្រុមហ៊ុនសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានឲ្យដឹងថា មន្ទីរពេទ្យនេះ នឹងមានអាយុកាលប្រើប្រាស់រហូតដល់ ៥០ឆ្នាំ។ ប៉ុន្តែបើមិនមានការថែទាំឲ្យបានល្អទេនោះ ការប្រើប្រាស់មន្ទីរពេទ្យនេះ អាចនឹងតិចជាង ៥០ឆ្នាំ តែបើមានការថែទាំបានល្អវិញ នោះក៏អាចលើស ៥០ឆ្នាំ ផងដែរ៕

Facebook Comments
Loading...