រុស្សី មិនអាចទទួលយកបាននៃសកម្មភាពយោធា-ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ

0
591

បរទេស ៖ កាលពីថ្ងៃសៅរ៍ វិមានក្រឹមឡាំងបានធ្វើសេចក្តីថ្លែងការណ៍អំពីកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយនាយករដ្ឋមន្រ្តីលុចសំបួរ លោក Xavier Bettel និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយបានសង្កត់ធ្ងន់ថា «លក្ខណៈមិនអាចទទួលយកបាននៃសកម្មភាពយោធា-ជីវសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន»។

លោក ពូទីន បាននិយាយថា សកម្មភាពនៃមន្ទីរពិសោធន៍ជីវសាស្ត្រដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសកម្មភាពបែបនេះបង្កគ្រោះថ្នាក់ដ៏ធំដល់រុស្ស៊ី និងអឺរ៉ុបទាំងមូល។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោក ពូទីន បានកត់សម្គាល់ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងកម្លាំងសន្តិសុខអ៊ុយក្រែនទៅលើទីក្រុងនានាក្នុងតំបន់ Donbass។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលលុចសំបួរ បានឱ្យដឹងថា លោក Bettel បាននិយាយថា យើងត្រូវតែបញ្ចប់ជម្លោះ ហើយគ្មាននរណាម្នាក់នៅទទួលរងការប៉ះទង្គិចទាំងនេះទេ ដោយមិនមែនរុស្ស៊ី មិនមែនអឺរ៉ុប និងមិនមែនអ៊ុយក្រែនទេ»។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា លោកBettel បានប្រាប់លោក ពូទីន អំ​ពីទំនាក់ទំនងជាមួយមេដឹកនាំអ៊ុយក្រែន និងប្រទេសដទៃទៀត ហើយលោក ពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោកចំពោះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនផ្តល់នូវព័ត៌មានទាំងអស់អំពីសកម្មភាពនៃមន្ទីរពិសោធន៍ជីវសាស្ត្រដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីសប្តាហ៍មុន អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland បានផ្តល់សក្ខីកម្មនៅចំពោះមុខសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា ស្តីពីអ៊ុយក្រែន ដោយទទួលស្គាល់ថា «អ៊ុយក្រែនមានកន្លែងស្រាវជ្រាវជីវសាស្ត្រ»៕(ប្រភព People’s Daily)

Facebook Comments
Loading...