រថយន្តព្រូស បើកបុកម៉ូតូស្កុបពី កំពង់បទ បណ្តាលឲ្យសិ.ស្សស្រី២នាក់ស្លា..ប់ 

0
2902

សៀមរាប ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែមីនា ត្រង់ចំណុចផ្លូវសម្តេច វិបុលបញ្ញា សុខ អាន នៅភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាប មានករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូស និងម៉ូតូម៉ាកScoopyI បណ្តាលឲ្យ សិស្សស្រីចំនួន២នាក់ គឺម្នាក់បានស្លា..ប់ភ្លា.មៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លា..ប់នៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា  នៅម៉ោង៨ព្រឹកថ្ងៃទី១៧ ខែមីនា មានរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2BD 7208 ភ្នំពេញដែលបើកពីកើតទៅលិច បានបើកមកបុកម៉ូតូជនរងគ្រោះដែលឌុបគ្នា២នាក់ខណៈពេលដែលម៉ូតូជនរងគ្រោះជិះបត់ទៅទិសខាងជើង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ហោះផ្លោ.ងខ្ទ.ប់នឹងរថយន្តធ្លា.ក់នៅលើថ្នល់ស្លា..ប់ទាំងពីរតែម្តង។ លោកបន្តថា ជនរងគ្រោះទាំងពីរនាក់នោះគឺមានអាយុ១២ឆ្នាំដូចគ្នា ដោយម្នាក់ដែលជាអ្នកឌុប រស់នៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ហើយម្នាក់ទៀតជាអ្នករួមដំណើររស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំពោះម្ចាស់រថយន្តដែលបង្កហេតុ គឺមានឈ្មោះថា សេង សុបុត្រា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សោម វីរៈបានបញ្ជក់ថា ក្រោយហេតុការណ៍កើតឡើងភ្លាមៗ សមត្ថកិច្ចឃាត់ម្ចាស់រថយន្តបានភ្លាមៗផងដែរ ហើយក៏បានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះទាំងពីរនាក់នោះ សមត្ថកិច្ចក៏បានធ្វើកោសល្យវិច័យ និងបញ្ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕

Facebook Comments
Loading...