ខ្លាំងមែនលោក (ម៉ាប់)អូស្ត្រាលី ល្បីឈ្មោះម្នាក់បើកល្បែងស៊ីសងខុសច្បាប់« អាប៉ោង យូគី បៀរ នឹងបញ្ជល់មាន់»នៅចំណុចដីឡូផ្លូវទំនប់៧៨យ៉ាងរលូនគ្មាន សមត្ថកិច្ចអាជ្ញាធរណាហ៊ានទៅក្បែរ បានត្រឹមតែឆ្លើយថាគ្មាន 

0
3314

សៀមរាប ៖ ប្រភពបែកធ្លាយពីប្រជាពលរដ្ឋ នឹងអ្នកញៀនល្បែងស៊ីសងបានអោយដឹងថា លោក ថៃ ផានី ហៅ(ម៉ាប់)អូស្ត្រាលី ដែលកន្លងមក ធ្លាប់មានរឿង អាស្រូវ ពីបញ្ហាអំពើអបាយមុខបង្កើតអោយមានលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យ បង្ក្រាបទីតាំង សង្វៀនជល់មាន់មួយកន្លែង ក្បែរាជធានីភ្នំពេញ ឥឡូវនេះ លោក (ម៉ាប់)អូស្ត្រាលី មិនបានបោះបង់ចោលទេ គឺលោកបាន បើកល្បែងស៊ីសងខុសច្បាប់« អាប៉ោង យូគី បៀរ នឹងបញ្ជល់មាន់»នៅចំណុចដីឡូផ្លូវទំនប់៧៨ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងរលូនគ្មាន សមត្ថកិច្ចអាជ្ញាធរណាហ៊ានទៅក្បែរ បានត្រឹមតែឆ្លើយថាគ្មានគ្មាន។

ប្រភពដដែលបន្តថា សង្វៀន របស់លោក លោក ថៃ ផានី ហៅ(ម៉ាប់)អូស្ត្រាលី    បានបើកដំណើរការ អស់ រយៈពេលជាង៣ខែកន្លងមកហើយ គឺបើកលេង ជារៀងរាល់ថ្ងៃ ដោយគ្មានការកោតខ្លាចញញើត នឹងសំណាញ់ច្បាប់នោះឡើយ ។នៅចំណុចដីឡូផ្លូវទំនប់៧៨ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រជាពលរដ្ឋនិយាយថា លោក(ម៉ាប់)អូស្ត្រាលី ចេះមន្តអាគមន៍ស្អំបន្ទន់ស្អី បានជាអាច  បន្ទន់ ចិត្តអាជ្ញាធរដែនដី មានសមត្ថកិច្ច និងកងរាជអាវុធហត្ថ បានយ៉ាងរលូនបែបនេះ  សង្ស័យ មន្តអាគមន៏ តាសាម៉ូម ហើយមើលទៅ។

ប្រភពពីអ្នកញៀនល្បែងនៅកន្លែងទីតាំងខាងលើ ក៏បានបន្តអោយដឹងទៀតថា ល្បែងដែលលោក ម៉ាប់អូស្ត្រាលី ហ៊ានបើកអោយគេលេងយ៉ាងពេញបន្ទុកនោះមាន អាប៉ោង យូគី បៀរ នឹងបញ្ជល់មាន់ ។ល។ ដោយគ្មានការទប់ស្កាត់បង្ក្រាប ពីមូលដ្ឋាន ប៉ុស្តិ៍ អធិការក្រុង មេបញ្ជាការអាវុធហត្ថក្រុងសៀមរាប។

ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២២ ក្រោយពីមានអង្គភាពសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយពីសកម្មភាពល្បែងស៊ីសងខាងលើ ក៏ត្រូវបានបិទផ្អាកមួយរយៈ ដោយក្រុមនោះបានប្តូរទៅសង្កាត់ ក្របីរៀលវិញម្តង។ ប៉ុន្តែដោយហេតុថា ភូមិសាស្ត្រនៅកន្លែងនោះមិនអំណោយផលល្អ មិនសូវមានមនុស្សចូលទៅលេងច្រើន ក្រុមនេះក៏បន្តមកដាក់នៅកន្លែងដើមវិញ។ តែបញ្ហាការពង្រឹងសុវត្តិភាពក្នុងវង់ល្បែង នៃការចេញចូលទៅលេង ក៏ត្រូវបានម្ចាស់សៃវៀនពង្រឹងទ្វេរដង ក្នុងការប្រយ័ត្ន ប្រយ៉ែងក្រែងមានការលួចថតរូប ហើយត្រូវបានបញ្ជូនរូបមកខាងក្រៅអោយអ្នកសារព័ត៌មាន។

ប្រភពបានបន្ថែមទៀតថា ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ នេះសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ខាងលើមានដូចជា មាន់ជល់ អាប៉ោង យូគី នឹងបៀរ ខាងលើ គឺចាប់ផ្តើមដំណើរការឡើងវិញជាលក្ខណៈទ្រង់ទ្រាយតែម្តង។ ជុំវិញការបើកឲ្យមានលេងល្បែងស៊ីសងខុសច្បាប់នៅចំណុចទីតាំងខាងលើ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប អ្នកសារព័ត៌មានយើងមិនទាន់មានលេខទូរស័ព្ទសុំការទំនាក់ទំនងដើម្បីបំភ្លឺបាននៅឡើយ។ រីឯលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ធ្លាប់បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានថា គឺមិនមានការលេងដូចប្រជាពលរដ្ឋរាយការណ៍ប្រាប់នោះទេ កន្លងមកលោកតែងតែឲ្យប៉ុស្តិ៍ចុះទៅដែរ តែមិនដែលមានទាល់តែសោះ៕

Facebook Comments
Loading...