តារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ ព្រមានប្តឹង នារីម្នាក់ដែលយករូបលោក ទៅបង្ហោះលើបណ្តាញសង្គមដោយចោទថាលោកធ្វើរឿងនេះដាក់ទៅលើនាង

0
3074

ភ្នំពេញ ៖ តារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ  បានសម្តែងការហួសចិត្តយ៉ាងខ្លាំង នឹង បានធ្វើការព្រមានប្តឹង ទៅកាន់នារីម្នាក់ ដែលយករូបលោក ទៅបង្ហោះលើបណ្តាញសង្គមដោយចោទថា ជាជនបោកប្រាស់ជំពាក់លុយមិនសង។ក្នុងពេលដែលរូបលោកមិនបានដឹងរឿងអ្វីសោះ។

ការព្រមានប្តឹងពីលោក ស៊ឹម សុរ៉ាមភូមិ នាពេលនេះបានធ្វើឡើង បន្ទាប់ពីមាននារីម្នាក់ ដែលបានដាក់ឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា Ah Ry បានយករូបភាពរបស់លោក និងបានប្រកាសថា លោកជាជនបោកប្រាស់ ដែលបានគេចវេសមិនទទួលខុសត្រូវ ក្នុងការសងលុយដែរជំពាក់។ នារីរូបនោះហាក់មិនបានបញ្ជាក់ពីរឿងហេតុនេះឲ្យបានច្បាស់លាស់ឡើយ ប៉ុន្តែតាមគណនេយ្យហ្វេសប៊ុក ដែលនាងធ្លាប់បង្ហោះនោះ នារីរូបនេះអះអាងថា តារាសម្តែងខាងលើបានជំពាក់នាងប្រមាណ៥ពាន់ដុល្លារ។ ភ្លាមៗក្រោយឃើញអ្វីដែលនារីខាងលើនេះ បានបង្ហោះដូច្នេះតារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ បានប្រញាប់ចេញមុខបដិសេធភ្លាមៗ និងបានព្រមានចាត់វិធានការ តាមផ្លូវច្បាប់លើនារីខាងលើនេះផងដែរ។

លោក ស៊ឹម សុរ៉ាមភូមិ បានបង្ហោះសារតាមហ្វេសប៊ុកឆ្លើយតបថា មិនគួរឲ្យជឿទេថា មានមនុស្សថោកទាបបែបនេះ អាក្រក់ បំផុតយករូបខ្ញុំធ្វើបែបនេះ។ ខ្ញុំបាទ ស៊ឹម សុរ៉ាមភូមិ ខ្ញុំមិនដែលខ្ចីលុយអ្នកណាឡើយ ហើយលេខទូរសព្ទខ្ញុំ៣ខែ្ស គឺមាននៅលើFB សម្រាប់ធ្វើការងារមិនបានបិទឡើយ FB និង Page ផ្លូវការខ្ញុំក៏នៅធ្វើការរាល់ថ្ងៃដែល បើខ្ញុំខ្ចីលុយនាងមែន មិចមិនទេមកខ្ញុំ ?។

លោកបញ្ជាក់ថា ថ្ងៃស្អែកខ្ញុំនិងដាក់ពាក្យបណ្តឹងទៅនាង ដែលខ្ញុំមិនដែលស្គាល់នាងសោះ ហើយហ៊ានយកកិតិ្តយសខ្ញុំមកលេងសើចបែបនេះ សូមបងប្អូនជួយស៊ែរផង អគុណ។យ៉ាងណា តារាសម្តែងរូបនេះបានដាក់ការសង្ស័យថា នារីខាងលើនេះទំនងជាចាញ់បោកគេ ហើយជនរូបនោះបានប្រើប្រាស់បន្លំជាឈ្មោះលោក ទាំងលោកមិនបានដឹងខ្លួនអ្វីទាំងអស់។ជុំវិញបញ្ហា នេះមិនអាចសុំការបំភ្លឺបន្ថែមពី គណនេយ្យហ្វេសប៊ុកថា Ah Ry បានទេ គេហទំព័រ យើងរងចាំការបំភ្លឺជានិច្ចរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...