រថយន្តមួយគ្រឿងបុករះម៉ូតូ២គ្រឿង និងរថយន្តប៉ូលិស១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ ស្លា..ប់ពីរនាក់និងរងរបួសធ្ង.ន់បីនាក់

0
2755

កំពត ៖ រថយន្តកាមរីបាឡែនពណ៌ស មួយគ្រឿងបុករះម៉ូតូ២គ្រឿង និងរថយន្តប៉ូលិស១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ ហេតុការណ៍ដ៏រន្ធ.ត់នេះ បានកើតឡើងនៅវេលាម៉ោង៩ និង០៣នាទី ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវចាក់បេតុងថ្មី ឆ្ពោះទៅវត្តភ្នំស ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។បណ្តាលឲ្យ មនុស្ស២នាក់បានស្លា..ប់ និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល។

យោងតាមប្រភពព័ត៏មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលបង្កហេតុគេឃើញរថយន្តម៉ាកកាមរី បាឡែនពណ៏ស១គ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចគ្រោះថ្នាក់រថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូដែលបើកបរស្របទិសគ្នាពីរគ្រឿង និងបន្តទៅបុករថយន្តប៉ូលិសដែលចតទុកនៅចិញ្ចើមផ្លូវ រួចរថយន្តបង្កក៏ក្រឡាប់ផ្ងារកង់ឡើងលើគំនរថ្ម បណ្តាលឱ្យមានមនុស្សស្លា..ប់ និងរងរបួសដេករដូករណែលពេញផ្លូវតែម្តង៕

Facebook Comments
Loading...