លោកប្រាយុទ្ធ ចាន់អូចា ចេញមុខឈឺឆ្អាលហើយ ដោយបញ្ជាឲ្យសមត្ថកិច្ច ធ្វើរឿងនេះទៅលើសាកសព តារាសម្តែងស្រី Tangmo

0
1284

បរទេស ៖ មហាជនកំពុងរង់ចាំមើល មូលហេតុពិតប្រាកដនៃការស្លា…ប់របស់តារាសម្តែងស្រី Tangmo ដែលមកដល់ពេលនេះនៅមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ហើយពេលនេះ រឿងក្តីមួយនេះ កំពុងជាប្រធានបទមួយក្ដៅ ក៏ដូចជាទីចាប់អារម្មណ៍ពីសំណាក់ អ្នកមានឋានៈនៅថៃ និងពលរដ្ឋកម្ពុជា ផងដែរ។

ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សង្គម ក៏ជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង  ករណីនៃការស្លា..ប់របស់តារាសម្តែងស្រី Tangmo លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចេញមុខឈឺឆ្អាល ដោយបញ្ជាឲ្យសមត្ថកិច្ចធ្វើរឿងនេះឲ្យបានឆាប់។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ កាលពី ថ្ងៃទី ០៣ ខែមីនា ម្សិលមិញ  បានចេញមកប្រកាស ដោយបានបញ្ជាឲ្យ «ខាងប៉ូ..លិ.ស និង សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ គឺជួយដំណើរការឿងក្តីរបស់ Tangmo ឲ្យបានឆាប់រហ័សតាមច្បា.ប់ និងប្រើក្បួ.នពិសោ.ធន៍វិទ្យាសាស្រ្តឲ្យល្អិតល្អត់ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សង្គម ក៏ជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។» លោក ប្រាយុទ្ធ ចាន់អូចា ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ឲ្យតាមដានមើលព័ត៌មានដោយការគិត បញ្ចេញមតិយល់ឃើញបាន តែតាកុំប្រើពាក្យមិនសមរម្យ ឬប្រើអារម្មណ៍ខ្លាំងក្នុងការនិយាយ ដោយគោរពដល់អ្នកស្លា…ប់ និងកុំធ្វើឲ្យប៉ះ.ពា.ល់.ដល់ការដំ.ណើរក្តី ព្រោះដំណើរការនឹងត្រូវធ្វើតាមផ្លូ.វច្បា..ប់ និងការពិ.សោ.ធន៍។

សូមរំលឹកថា តារាស្រី Tangmo Nida បានធ្លាក់ចូលទឹកទន្លេចៅប្រាយ៉ា កាលពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងជិះទូកលេងកម្សាន្តជាមួយនឹងមិត្តភក្តិ ៥នាក់ទៀត។រហូតមកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១ និង១០ រសៀលក្រុមសង្គ្រោះបញ្ជាក់ថា រកឃើញសាកសពរបស់តារាស្រីរូបនេះ។ប៉ុន្តែមូលហេតុពិតនៅមិនទាន់ដឹងនៅឡើយទេ៕

Facebook Comments
Loading...